ស្លាកសញ្ញាម៉ាក LACOSTE រូបក្រពើ បានពង្រីកវិសាលភាពរបស់ខ្លួន មកដល់ទីផ្សារកម្ពុជាហើយ ខណៈយីហោនេះ កំពុងមានវត្តមាននៅក្នុងជាង ១២០ប្រទេស និងរកចំណូលបានរហូតដល់ ២ពាន់លានអឺរ៉ូ ក្នុងឆ្នាំ ២០១៦។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។
លោក Jean Louis Delamare នាយកប្រតិបត្តិស្លាកសញ្ញា LACOSTE ប្រចាំអាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា ផលិតផល LACOSTE ចំនួន ២ ត្រូវបានលក់ដាច់រៀងរាល់វិនាទី នៅជុំវិញពិភពលោក ហើយក្នុងឆ្នាំ ២០១៦ ស្លាកសញ្ញានេះ អាចរកចំណូលរហូតដល់ ២ពាន់លានអឺរ៉ូ។
លោកបន្ថែមថា ជាមួយនឹងភាពល្បីល្បាញរួចជាស្រេចនៅលើពិភពលោក LACOSTE នឹងមិនពិបាកដណ្តើមចំណែកទីផ្សារក្នុងប្រទេសកម្ពុជានោះទេ ហើយផលិតផលរបស់ LACOSTE មានដូចជា សម្លៀកបំពាក់ ផលិតផលធ្វើពីស្បែក ទឹកអប់ ស្បែកជើង និងវ៉ែនតាជាដើម។
យ៉ាងណាមិញ ការបើកដំណើរការហាងថ្មីនៅកម្ពុជា នឹងផ្តល់ឱកាសផ្គត់ផ្គង់ផលិតផលយីហោល្បីដល់ ប្រជាពលរដ្ឋកម្ពុជា ដោយពុំចាំបាច់ទៅទិញផលិតផលសុទ្ធៗនៅក្រៅប្រទេសផងដែរ៕
មតិយោបល់