ស៊ុយអ៊ែតៈ តាមប៉ូលិសក្នុងប្រទេស នៅថ្ងៃសុក្រ បាននិយាយថា រថយន្ត១ គ្រឿងបើកបុករះ ចូលហ្វូវមនុស្សធ្វើដំណើរតាមដងផ្លូវ នៅខាងក្រៅហាងដ៏មមាញឹកមួយកន្លែង ស្ថិតនៅចំកណ្តាលរដ្ឋធានី Stockholm ដោយបានសម្លាប់មនុស្ស០៤ នាក់ និងរបួស ១៥ នាក់។ នេះបើយោងាតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧។
ប្រធានប៉ូលិសជាតិ លោក Stefan Hector បានឲ្យដឹងថា « តាមរយៈសកម្មភាពក្នុងហេតុការណ៍នេះ ប៉ូលិសធ្វើការសន្និដ្ឋានថា នេះជាការវាយប្រហារភេរវកម្មមួយ»។
បុរសម្នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការវាយប្រហារនេះ ។
នាយករដ្ឋមន្រ្តីលោក Stefan Löfven ដែលបានធ្វើដំណើរទស្សនកិច្ចរយៈពេលខ្លី នៅភាគនិរតីនៃប្រទេស បានវិលត្រឡប់មកកាន់ទីក្រុង Stockholm វិញយ៉ាងឆាប់រហ័ស ដោយបានថ្លែងថា « លោកបានពង្រឹង ការគ្រប់គ្រងព្រំដែនរបស់ប្រទេស»។
ក្នុងនោះលោក បានបន្ថែមទៀតថា «ភេរវករចង់ឲ្យពួកយើងមានការភ័យខ្លាច និងផ្លាស់ប្តូរឥរិយាបថរបស់ពួកយើង ព្រមទាំងចង់ឲ្យយើងមិនអាចរស់នៅ ក្នុងជីវិតធម្មតាបាន ប៉ុន្តែនោះគឺជាអ្វីដែលយើងនឹងធ្វើ។ ដូច្នេះភេរវករមិនអាចមកធ្វើអី ចំពោះស៊ុយអ៊ែតបានទ្បើយ» ។
គួរបញ្ជាក់ដែរថា បើសិនការបញ្ជាក់នេះ ពិតជាការវាយប្រហារភេរវកម្មមួយ នោះវានឹងក្លាយជាការវាយប្រហារលើកដំបូង សម្រាប់ប្រទេសស៊ុយអ៊ែត៕
មតិយោបល់