ព័ត៌មានជាតិ

ខណ្ឌទួលគោក នឹងមានភ្លើងប្រើប្រាស់វិញនៅម៉ោង១២និង៣០នាទីថ្ងៃត្រង់

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីនៅ OP០៣១-F១ ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មូលហេតុដោយសារ មានកំហូចខ្សែបណ្តាញតង់ស្យុងទាប(LV) ក្រោមដី។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕

មតិយោបល់