ព័ត៌មានសេដ្ឋកិច្ច

ក្នុងឆ្នាំ ២០១៦ កម្ពុជា ទទួលបានរោងចក្រថ្មីចំនួន ១៤១ បង្កើតការងារជាង ៦ម៉ឺនកន្លែង

ក្នុងឆ្នាំ ២០១៦កន្លងទៅនេះ រោងចក្រថ្មីចំនួន ១៤១រោងចក្រ ត្រូវបានបង្កើត នៅក្នុងប្រទេសកម្ពុជា នឹងបានបង្កើតការងារជាង ៦ម៉ឺនកន្លែង។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចេញផ្សាយកាលពីពេលថ្មីៗនេះ។

បើគិតមកទល់នឹងពេលបច្ចុប្បន្ន រោងចក្រ ដែលបានចុះបញ្ជីនៅក្រសួង មានចំនួន ១៥៩១រោងចក្រ ផ្តល់ការងារជាង ៩សែនកន្លែង ហើយសម្រាប់សហគ្រាសធុនតូច-មធ្យម មានចំនួន ៨៩០៧៣ នឹងបង្កើតការងារជាង ៦សែនកន្លែង។

រោងចក្រទាំងអស់នោះ ផលិតបានជាង ៩ពាន់លានដុល្លារអាមេរិក និងនាំចេញជាង ៧ពាន់លានដុល្លារអាមេរិកនៃតម្លៃផលិតផល។

គួរជម្រាបដែរថា វិស័យកាត់ដេរ នៅតែបន្តនាំមុខគេក្នុងការជម្រុញឲ្យមានកំណើនចំណូលក្នុងផលិតកម្ម ឧស្សាហកម្មកម្ពុជា ដោយរកចំណូលបានជិត ៧ពាន់លានដុល្លារអាមេរិក​ នៅក្នុងឆ្នាំ ២០១៦៕

មតិយោបល់