ផ្សារព្រែកឯង ដែលធ្លាប់ជាផ្សារមិនរៀបរយលក់ដូរលើផ្លូវ គឺត្រូវបានបញ្ចប់ នៅព្រឹកនេះហើយ។ នេះបើយោងតាម រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃនេះ។
ការរៀបចំសណ្តាប់ធ្នាប់ផ្សារក្រមួនមួយនេះ គឺចំណាយពេលអស់ ៣០ថ្ងៃហើយ ដែលលោក ថេង សុថល និងលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌច្បារអំពៅ បានខិតខំចុះរៀបចំសណ្តាប់ធ្នាប់ ដោយលុបបំបាត់ទាំងស្រុងនូវ ការលក់ដូរលើផ្លូវ។
បើទោះបីជា ការរៀបចំមិនទាន់បានរៀបរយល្អ ១០០ភាគរយក៏ដោយ អាជីវករទាំងអស់បានយល់ដឹងពី គោលបំណងរបស់អាជ្ញាធរ ហើយកែប្រែទម្លាប់លក់ដូររបស់ពួកគាត់ផងដែរ។
ចំពោះបញ្ហា ដែលអាជ្ញាធរគិតគូរខ្លាំងបំផុតនោះគឺ ហានិភ័យទាំងឡាយ ដែលអាចកើតមានគ្រប់ពេលទៅលើ អាជីវករ និងប្រជាពលរដ្ឋ ពោលគឺ គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ។
គួរជម្រាបដែរ ចំពោះការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវផ្សេងៗ អាជ្ញាធរខណ្ឌ នឹងធ្វើការរៀបចំជាបន្តបន្ទាប់ទៀត៕
មតិយោបល់