ព័ត៌មានជាតិ

ផ្ទះអ្នកខេត្តតាកែវ ជិត២០ខ្នង ត្រូវខ្យល់កន្ត្រាក់វាយប្រហារ រងការខូចខាត

តាកែវៈ លោកអធិការរងស្រុកបាទី បានប្រាប់Post News ថា កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ទី២៤ ខែមេសា ឆ្នាំ​២០១៧ មានករណីគ្រោះធម្មជាតិ មានភ្លៀងលាយឡំជាមួយខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ
ទី១ ឈ្មោះ ចាន់ លីណា ផ្ទះទំហំ៤គុណ៥ ធ្វើពីឈើលាយត្នោត ប្រកស័ង្កសី ,ទី២ ឈ្មោះ ចន្នី ស្រីលីស របើកស័ង្កសីចំនួន១០សន្លឹក,ទី៣ឈ្មោះ អិត ពេញ របើកស័ង្កសី៥សន្លឹក,ទី៤ឈ្មោះ ឡូត ធឹម​ របើកស័ង្កសី៩សន្លឹក,ទី៥ឈ្មោះ សុង​ វ័ន រលំរោងលាងឡានទំហំ៨គុណ១២ម៉ែត្រ,ទី៦ឈ្មោះ វង់ ឃន របើកស័ង្កសី៥សន្លឹក,ទី៧ឈ្មោះ ឈាក់ យឿន របើកស័ង្កសី៣សន្លឹក,ទី៨ឈ្មោះ រ៉ាន ធួន របើកស័ង្កសី៣សន្លឹក,ទី៩ឈ្មោះ វ៉ិត ផុល របើកស័ង្កសី១០សន្លឹក,ទី១០ឈ្មោះ ប៉ុក អុន របើកស័ង្កសី៤សន្លឹក,ទី១១ឈ្មោះ សល់ ម៉ុម របើកស័ង្កសី៤សន្លឹក,ទី១២ឈ្មោះ អ៊ូច ង៉ិន របើកស័ង្កសី១សន្លឹក,ទី១៣ឈ្មោះ វី វលក្ខ័ របើកស័ង្កសី៧សន្លឹក,ទី១៤ឈ្មោះ កែវ ផារី របើកដំបូលទាំងស្រុងផ្ទះទំហំ៥គុណ៧ម៉ែត្រ,ទី១៥ឈ្មោះ សាល លាភ របើកស័ង្កសី២សន្លឹក,ទី១៦ឈ្មោះ ពុំ វួច របើកក្បឿង១ជ្រុង និងទី១៧ឈ្មោះ ថេង​ លីម របើកស័ង្កសី២សន្លឹកនិងរបើករោងបាយទាំងស្រុង។

នៅភូមិម្រះព្រៅ ខូចខាតផ្ទះអស់១ខ្នង មានឈ្មោះ អៀត អឹម របើកស័ង្កសី៨សន្លឹក។

នៅភូមិកន្លែងខា ខូចខាតផ្ទះទំហំ៤គុណ៥ម៉ែត្រ មានឈ្មោះ អែ សារឿន រលំទាំងស្រុង។

ករណីភ្លៀងខ្យល់កន្រ្តាក់នេះ សរុបផ្ទះប្រជាពលរដ្ឋដែលខូតខាតចំនួន១៩ខ្នង៕

មតិយោបល់