ព័ត៌មានសេដ្ឋកិច្ច

ជាង ២០ឆ្នាំចុងក្រោយ សិង្ហបុរី វិនិយោគ ៩៥៦លានដុល្លារ នៅកម្ពុជា

គិតចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៦ ប្រទេសសិង្ហបុរី មានទុនវិនិយោគប្រមាណ ៩៥៦លានដុល្លារអាមេរិក នៅកម្ពុជា។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយកាលពីម្សិលមិញនេះដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជាង ២០ឆ្នាំមកនេះ ការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា មានចំនួន ១៤០គម្រោង ស្មើនឹង ១.៦៧ភាគរយនៃទុនវិនិយោគសរុប។

សម្រាប់ការវិនិយោគរបស់សិង្ហបុរី ក្នុងឆ្នាំ ២០១៦ គឺមាន ៧គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ១០៤លានដុល្លារអាមេរិក លើវិស័យទូរគមនាគមន៍ ផលិតកម្មទឹកបរិសុទ្ធធម្មជាតិ កែច្នៃផលិតផលកៅស៊ូ ផលិតកម្មកាត់ដេរ និងថាមពល។

គួរជម្រាបដែរថា បច្ចុប្បន្ន ប្រទេសសិង្ហបុរី ស្ថិតក្នុងចំណោមវិនិយោគិនបរទេសកំពូលទាំង ១០ នៅកម្ពុជា៕

មតិយោបល់