រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្ថយទំហំផ្លូវអមផ្លូវរថភ្លើង (ពីផ្លូវឬស្សីកែវ ដល់ផ្លូវបឹងកក់) ពី ៣០ម៉ែត្រ មកត្រឹម ២២ម៉ែត្រវិញ ដោយទុកចិញ្ចើមផ្លូវ ៤ម៉ែត្រអមសងខាង។ នេះបើយោងតាមការឲ្យដឹងកាលពីម្សិលមិញនេះ ពី លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ។
ការទុកចិញ្ចើមផ្លូវ ៤ម៉ែត្រនេះ គឺដើម្បីបង្កប់លូ ដាំដើមឈើ តបណ្តាញទឹកភ្លើង ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ។ល។
ការសាងសង់ផ្លូវថ្មីស្របផ្លូវរថភ្លើង ដែលមានប្រវែង ៤៥១០ម៉ែត្រ និងទទឹង ៧ម៉ែត្រសងខាងសួនកណ្តាល គិតមកទល់ពេលនេះ ក្រុមការងារចាក់បេតុងបានជាង ១គីឡូម៉ែត្រហើយ។
គួរជម្រាបដែរថា លោក ប៉ា សុជាតិវង្ស ក៏សង្ឃឹមដែរថា បងប្អូនប្រជាពលរដ្ឋ នឹងសប្បាយរីករាយជាមួយសមិទ្ធផលថ្មីនេះ ព្រមទាំងសហការល្អជាមួយក្រុមការងារ ដើម្បីពន្លឿនការងារនេះ៕
មតិយោបល់