ព័ត៌មានបច្ចេកវិទ្យា

គ្មានឡើយពាក្យថា សុវត្ថិភាពពិតប្រាកដលើទូរសព្ទរបស់លោកអ្នក!

ក្រុមអ្នកស្រាវជ្រាវនៅឯក្លិប Chaos Computer Club អះអាងថា បានបំបែកប្រព័ន្ធស្គេនប្រស្រីភ្នែកនៅលើទូរសព្ទ Samsung Galaxy S8 ដោយគ្រាន់តែប្រើប្រាស់រូបថតធម្មតាមួយមានជាប់ប្រស្រីភ្នែកមនុស្សម្នាក់ និងកញ្ចក់វ៉ែនតាមួយគូ។

តាមរយ:ការសាកល្បងដ៏ជោគជ័យនេះ ពួកគេដែលជាក្រុម Hacker បានហាននិយាយថា គ្មានឡើយពាក្យថា សុវត្ថិភាពពិតប្រាកដនៅលើទូរសព្ទរបស់លោកអ្នក។

Samsung បានដាក់បញ្ចូលបច្ចេកវិទ្យាស្គេនប្រស្រីភ្នែក ឬហៅថា iris scanner នៅលើទូរសព្ទ Galaxy S8 និង S8+ បន្ថែមពីលើមុខងារសម្គាល់ផ្ទៃមុខ ដើម្បីដោះសោចូលប្រើទូរសព្ទ ឬសម្រាប់ការទូទាត់ប្រាក់តាមសេវា Samsung Pay ដោយសារតែវាផ្តល់នូវសុវត្ថិភាពជាង ព្រោះគេមិនអាចប្រើរូបថតបំភាន់បាន។

ដូច្នេះហើយបានជា CCC មិនបានប្រើរូបថតធម្មតាដើម្បីបញ្ឆោតភ្នែកកាមេរ៉ាស្កេនប្រស្រីភ្នែកនោះទេ ដោយពួកគេប្រើកាមេរ៉ាឌីជីថលគុណភាពល្អ ជាមួយកាណុងប្រភេទ ២០០ មីល្លីម៉ែត្រ ដាក់ថតប្រស្រីភ្នែកមនុស្សពីចម្ងាយ ៥ ម៉ែត្រ។ ការថតទៀតសោត ត្រូវបានធ្វើឡើងតាមរយ:មុខងារ Night Mode របស់កាមេរ៉ា ដើម្បីផ្តិតយកគំរូនៃប្រស្រីភ្នែក។

រូបថតនោះដែរ ត្រូវបានផ្តិចចេញតាមម៉ាស៊ីនបោះពុម្ពប្រភេទឡេស៊ែរ ហើយដាក់កញ្ចក់វ៉ែនតានៅពីលើប្រស្រីភ្នែកដើម្បីបង្កើតទីជម្រៅ។

សូមទស្សនាការសាកល្បងវិធី Hack នេះតាមវីដេអូខាងក្រោម៖

ប្រភពព័ត៌មាន: mashable

មតិយោបល់