សម្រាប់រយៈពេល ៥ខែ ឆ្នាំ ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករសរុបបានចំនួនប្រមាណ ១០២០លានដុល្លារអាមេរិក ដែលស្មើនឹង ៥៩ភាគរយនៃគោលដៅ ដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយនៅថ្ងៃនេះ។
បើសិនប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០១៦ ការប្រមូលចំណូលពន្ធ-អាករនេះសម្រាប់ឆ្នាំ ២០១៧ កើនឡើងប្រមាណ ៤៤ភាគរយ គឺប្រមាណ ៣១២លានដុល្លារអាមេរិក។
សម្រាប់ខែឧសភា ឆ្នាំ ២០១៧ ចំណូលពន្ធ-អាករប្រមូលបាន មានចំនួនប្រមាណជា ១៣៨លានដុល្លារអាមេរិក។
គួរបញ្ជាក់ដែរថា ក្នុង ៥ខែដើមឆ្នាំនេះគឺមាន ការកើនឡើងនៃចំណូលពន្ធ-អាករតាមប្រភេទពន្ធ និងសកម្មភាពអាជីវកម្មសំខាន់ៗមួយចំនួនដូចជា៖ ពន្ធលើប្រាក់ចំណូលកើនឡើង ៣៥ភាគរយ ពន្ធលើប្រាក់បៀវត្សកើនឡើង ៧ភាគរយ អាករលើតម្លៃបន្ថែម កើនឡើង ៥៩ភាគរយ និងអាករពិសេស ១១ភាគរយ៕
មតិយោបល់