ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឲ្យដំណើរការជាផ្លូវការច្រកចេញចូលតែមួយទីស្តីការក្រសួង ដើម្បីលើកកម្ពស់គុណភាព និងតម្លាភាពនៃការផ្តល់សេវាធារណៈរបស់ក្រសួង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើឡើងកាលពីថ្ងៃទី ១៤ ខែមិថុនា កន្លងទៅនេះ។
ជាក់ស្តែង ក្នុងទីស្តីការក្រសួងផ្ទាល់ ច្រកចេញតែមួយ មានអគ្គនាយកដ្ឋានចំនួន ៣ គឺ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ និងក្រុមប្រឹក្សាជាតិគណនេយ្យ។
ដោយឡែក សេវាសាធារណៈ ដែលត្រូវបម្រើដោយអគ្គនាយកដ្ឋាន មានទីតាំងនៅក្រៅទីស្តីការក្រសួង រួមមាន អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានរតនាគារជាតិ។
គួរជម្រាបដែរថា ការដាក់ឲ្យដំណើរការនូវច្រកចេញតែមួយទីស្តីការក្រសួងនេះ ត្រូវបានរំពឹងទុកថា នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួល និងជម្រុញនីតិវិធីការងារ ក៏ដូចជាផ្តល់ភាពងាយស្រួលដល់សាធារណជន អាចមកទទួលសេវាសាធារណៈពី ក្រសួង ដោយរលូន ទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕
មតិយោបល់