ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ ២០១៨ នឹងត្រូវចាប់ផ្តើមពិភាក្សាជាថ្មីម្តងទៀត ចាប់ផ្តើមពីខែកក្កដា ខាងមុខនេះតទៅ ។ នេះបើយោងតាមសេចក្តីប្រកាស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយនៅថ្ងៃនេះ។
ការពិភាក្សានេះ នឹងត្រូវអនុវត្តតាមប្រតិទិនដូចខាងក្រោម៖
គួររម្លឹកដែរថា សម្រាប់ឆ្នាំ ២០១៧ ប្រាក់ឈ្នួលអប្បបរមា ១៥៣ដុល្លារ ត្រូវបានសម្រេចក្រោយការបោះឆ្នោត ជ្រើសរើសតួលេខ ១៤៨ដុល្លារអាមេរិក ហើយរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែម ៥ដុល្លារអាមេរិកទៀត ដែលធ្វើឲ្យប្រាក់ឈ្នួលកម្មករ ឡើងដល់ ១៥៣ដុល្លារអាមេរិក។
ដើម្បីឲ្យស្របទៅនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប្រាក់ឈ្នួលអប្បបរមាកម្មករ ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នឹងត្រូវដំឡើងរៀងរាល់ឆ្នាំ ដោយមិនរាប់បញ្ចូលប្រាក់បន្ថែមផ្សេងទៀត។
នៅក្នុងឆ្នាំ ២០១៦ រោងចក្រកាត់ដេរ និងផលិតស្បែកជើង នៅទូទាំងប្រទេសកម្ពុជា បិទទ្វារចំនួន ១៤១កន្លែង និងបើកថ្មីចំនួន ១៤៩កន្លែង។
គួររម្លឹកដែរថា គិតមកទល់ពេលនេះ ការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិត ត្រូវបានពិភាក្សាជាលក្ខណៈត្រីភាគីបានចំនួន ១៣លើក ដោយកើនពី ៤០ដុល្លារអាមេរិក ក្នុងឆ្នាំ ១៩៩៧ រហូតដល់ ១៥៣ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៧នេះ៕
មតិយោបល់