ព័ត៌មានសេដ្ឋកិច្ច

អាមេរិក ប្រកាសប្រមូល ផលិតផលត្រីកាម៉ុងរបស់ថៃ ក្រោយរកឃើញមានសារធាតុពុល

រដ្ឋបាលផ្នែកអាហារ និងឱសថរបស់សហរដ្ឋអាមេរិក បានប្រកាសដល់សាធារណជន ហាមមិនឲ្យបរិភោគ និងទិញលក់ផលិតផលត្រីកាម៉ុងរបស់ថៃ ក្រោយពីបានរកឃើញមានសារធាតុពុលសាច់ស្អុយ នៅក្នុងត្រីនោះ។

ផលិតផលត្រីកាម៉ុងចំហុយ ត្រូវបានបង្កក នឹងដាក់លក់នៅទីផ្សារទូទាំងសហរដ្ឋអាមេរិក ក្រោមយីហោ The Duck ជាផលិតផលរបស់ប្រទេសថៃ មានសារធាតុពុលសាច់ស្អុយ បណ្តាលមកពីការលាងវះពោះ មិនបានត្រឹមត្រូវ ដែលបង្កជាជម្ងឺដ៏កាចសាហាវ។

សារធាតុពុលនេះ អាចបង្កឲ្យអ្នកបរិភោគ មានអាការៈវិលមុខ ស្រវាំងភ្នែក ពិបាកលេបអាហារ ពិបាកដកដង្ហើម សាច់ដុំចុះខ្សោយ ចុកក្នុងក្រពះ និងទល់លាមក។

យ៉ាងណាមិញ មកទល់បច្ចុប្បន្ននេះ ពុំទាន់មានករណីពុលដោយសារផលិតផលនេះនៅឡើយទេ៕

មតិយោបល់