បាត់ដំបង: សកម្មភាពប្រើប្រាស់អាវុធដោយចេតនាទៅលើព្រះសង្ឈដូចគ្នាដោយសារតែជនរងគ្រោះចាក់ធម៌ខ្លាំងធ្វើឱ្យជនបង្កសឹងមិនលក់ ក៏បង្កជាហិង្សាទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសថ្ពាល់ទាំងសងខាង។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១និង១៥នាទីរំលងអាធ្រាត្រ នៅចំណុចក្រុមទី១ ក្នុងបរិវេណវត្តរូងជ្រៃ ភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនរងគ្រោះជាព្រះសង្ឈ ព្រះនាម ស្រែ ស្រស់ ហៅ ឆក ព្រះជន្ម៣៧ព្រះវស្សា មានទីលំនៅ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ចំណែកជនបង្កជាព្រះសង្ឃព្រះនាម ធី បូរី ព្រះជន្ម២៥ព្រះវស្សា មានទីលំនៅ ភូមិបឹងអាជាង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ព្រះសង្ឈទាំង២អង្គខាងលើ មានទំនាស់ជាមួយគ្នា២ថ្ងៃម្តងរួចមកហើយ រឿងចាក់ធម៌ខ្លាំង ដែលធ្វើឱ្យព្រះសង្ឈបង្កសឹងមិនលក់ ក៏បង្កជាហិង្សាដោយចេតនាមានអាវុធលើព្រះសង្ឃជាជនរងគ្រោះ បណ្តាលអោយរងរបួសថ្ពាល់សងខាង ក្រោយពីធ្វើសកម្មភាពរួចព្រះសង្ឈបង្ករត់គេចខ្លួនបាត់។
ក្រោយមក បន្ទាប់ពីជំនាញនិងកម្លាំងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវរុករកព្រះសង្ឈដែលជាជនបង្កខាងលើ បានរកឃើញនិងឃាត់ខ្លួន (ផ្សឹក) ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕
មតិយោបល់