ភ្នំពេញៈ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពគាស់បន្ទប់ជួលកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះបានហើយ នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២១០៧ ស្ថិតនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ នាង ចន្ធ័សីលា ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅភូមិកើតហេតុខាងលើ ត្រូវបានជនសង្ស័យធ្វើសកម្មភាពគាស់បន្ទប់ ដែលទុកម៉ូតូក្នុងផ្ទះជួល ហើយបានយកម៉ូតូបាត់ទៅម៉ាកហុងដាសេ១២៥ ស៊េរី២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1B-3826។
លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថា ដោយមានពាក្យបណ្តឹងពីជនរងគ្រោះទើបបាន លោកបានដាក់កម្លាំងឲ្យស្រាវជ្រាវទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលមានឈ្មោះ ជឿន រត្ន័នា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំកើតហេតុ ដែលជាមុខសញ្ញាចាស់ខាងគាស់បន្ទប់យ៉ាងសកម្ម ទើបឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ដែលជាបក្ខពួកវាមានឈ្មោះ គឹម សុខា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ហើយជាមុខសញ្ញាចាស់ដែលទើបនិងចេញពីពន្ធនាគាផងដែរ។
លោកបានបន្តទៀតថា វត្ថុតាងដែលដកហូតបានរួមមានសោសម្ភារៈសម្រាប់គាស់បន្ទប់ និងសោសម្រាប់កាច់សោម៉ូតូផងដែរ ហើយបច្បន្នជនសង្ស័យខាងលើកំពុងតែសាកសួរនិង កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/IbhkpKqShBA
មតិយោបល់