ព័ត៌មានសេដ្ឋកិច្ច

កាហ្សាក់ស្ថាន ចង់នាំចូលសាច់សត្វមកកម្ពុជា និងនាំចេញស្វាយ ពីកម្ពុជាវិញ

កាលពីពេលថ្មីៗនេះ​ ប្រទេសកាហ្សាក់ស្ថាន មានបំណងចង់នាំចូលសាច់សត្វមកកម្ពុជា និងនាំចេញស្វាយ និងដំណាំផ្សេងៗ ពីកម្ពុជាវិញ។

លោក Beketzhan Zhumakhanov ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅកម្ពុជា ឡាវ វៀតណាម បានជួបពិភាក្សាជាមួយ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងផ្លាស់ប្តូរជំនួញរវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម។

លោក Beketzhan Zhumakhanov ក៏ចង់ស្វែងយល់ពីការស្នើសុំវិញ្ញាបនបត្រ ក្នុងការនាំចូលសាច់សត្វ និងមានបំណងនាំចេញផ្លែស្វាយពីកម្ពុជា និងពិនិត្យមលើនូវលទ្ធភាពនៃ ការសហការដៃគូជាមួយសហគ្រិនមួយចំនួនផងដែរ។

លោកបន្តថា មធ្យោបាយក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ ប្រើប្រាស់រយៈពេល ១៤ថ្ងៃ ដោយត្រូវឆ្លងកាត់កំពង់ផែប្រទេសចិន ហើយអាចប្រើប្រាស់កំពង់ផែនោះ ធ្វើការនាំផលិតផលនានា ទៅកាន់ទីភ្សារប្រទេសអឺរ៉ុបផងដែរ។

ជាការឆ្លើយតប លោក វេង សាខុន បានបញ្ជាក់នូវកសិផល ដែលមានសក្តានុពលនាំចេញ រួមមាន ស្វាយ និងម្រេច ដែលបច្ចុប្បន្នកំពុងប្រកាសរកទីផ្សារនាំចេញ។

ជាចុងក្រោយ លោក វេង សាខុន ក៏បានស្នើឲ្យ លោក Beketzhan Zhumakhanov ពិចារណាក្នុងការគំាទ្រដល់ការពង្រីកកំពង់ផែសមុទ្រ និងទឹកសាបនៅកម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងតម្លៃនៃការនាំចេញ និងបង្កើនល្បឿនទំហំពាណិជ្ជកម្ម៕

មតិយោបល់