ព័ត៌មានសេដ្ឋកិច្ច

AIA ធានារ៉ាប់រងអាយុជីវិតធំជាងគេនៅអាស៊ី ហក់ចូលទីផ្សារដ៏តូចនៅកម្ពុជា ទាបជាង ១%

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំជាងគេនៅអាស៊ី និងធំជាងគេលំដាប់លេខ ២ ទូទាំងពិភពលោក បានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការនៅកម្ពុជា ហើយគ្រោងនឹងបើកដំណើរការក្នុងឆ្នាំនេះផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រុមហ៊ុន AIA កាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុននេះ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AIA Group Limited ដែលរំពឹងទទួលបានលទ្ធផលល្អ ពីទីផ្សារដ៏តូចនៅកម្ពុជា ដែលកំពុងរីកលូតលាស់យ៉ាងខ្លាំងក្លា។

គិតត្រឹមចុងឆ្នាំ ២០១៦ ក្រុមហ៊ុនមានទ្រព្យសរុប ១៨៥ពាន់លានដុល្លារអាមេរិក ដែលកំពុងបម្រើអតិថិជនជាង ៣០លាននាក់ និង ១៦លាននាក់ជាសមាជិក មកពីជុំវិញតំបន់។

លោក Richard Bates អគ្គនាយកក្រុមហ៊ុន AIA Cambodia បានលើកឡើងដែរថា ក្រុមហ៊ុន ពិតជារីករាយនឹងទទួលបានឱកាសប្រកួតប្រជែង ក្នុងទីផ្សារដ៏តូចនេះ ដែលអត្រាអ្នកប្រើប្រាស់ធានារ៉ាប់រងអាយុជីវិត នៅទាបជាង ១ភាគរយ។

គួរជម្រាបដែរថា ក្រុមហ៊ុន AIA ប្តេជ្ញាផ្តល់ផលិតផល និងសេវាកម្មថ្មី ដល់ប្រជាជនកម្ពុជា ដែលអាចជួយឲ្យជីវិតកាន់តែប្រសើរប្រកបដោយភាពវិជ្ជមាន៕

មតិយោបល់