ក្រសួងពាណិជ្ជកម្ម បានចេញប្រកាសថ្មីមួយ ស្តីពី ការបិទស្លាកថ្លៃលើមុខទំនិញនិងសេវាកម្មគ្រប់ប្រភេទ ចុះថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៧នេះ សម្រេចថា ការបិទស្លាកថ្លៃលើ មុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ គឺត្រូវបិទជា ប្រាក់រៀល។
ចាប់ពីថ្ងៃនេះតទៅ ពាណិជ្ជករ អាជីករ សេវាករទាំងអស់ ដែលកំពុងធ្វើសកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវតែបិទស្លាកថ្លៃលើគ្រប់មុខទំនិញ និងសេវារបស់ខ្លួន ជាប្រាក់រៀលជាចំាបាច់។
គ្រប់ពាណិជ្ជករ អាជីករ សេវាករទាំងឡាយ មិនបានអនុវត្តតាមប្រកាសនេះ ត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។
គួរបញ្ជាក់ដែរថា ការប្រើប្រាស់ប្រាក់រៀល គឺពិតជាសំខាន់ណាស់ ក្នុងការជួយលើកកម្ពស់ រូបិយប័ណ្ណជាតិ នឹងជម្រុញតម្លៃប្រាក់រៀល កាន់តែខ្ពស់ ដែលមានផលវិជ្ជមានជាច្រើន ដល់សេដ្ឋកិច្ចជាតិ៕
សម្រាប់ខ្លឹមសារលម្អិត មាននៅខាងក្រោម៖
មតិយោបល់