ប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានយន្តតាមប្រព័ន្ធអនឡាញ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យដំណើរការ ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាព។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយនៅថ្ងៃនេះ។

ការដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម ចំពោះសេវាសាធារណៈទាំងនេះ គឺដើម្បីសម្រួលដល់ការចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ចុះឈ្មោះប្រឡងបណ្ណបើកបរ និងផ្តល់បណ្ណបើកបរតាមរយៈ ការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជី។

ប្រព័ន្ធនេះ នឹងកាត់បន្ថយចំណាយក្រៅផ្លូវការ ផ្តល់សេវាងាយស្រួល និងឆាប់រហ័ស ចំណេញវេលា អាចធ្វើបានពីគ្រប់ពេលវេលា គ្រប់ទីកន្លែង។

ចាប់ពីថ្ងៃនេះទៅ ប្រជាពលរដ្ឋកម្ពុជាដែលប្រើកម្មវិធីប្រព័ន្ធស្វ័យប្រវត្តិកម្ម អាចចុះបញ្ជីយានជំនិះដោយខ្លួនឯង ឬនៅហាងលក់យានជំនិះ អាចណាត់កាលវិភាគត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងអាចដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរយានយន្ត។

លើសពីនេះទៅទៀត ប្រជាពលរដ្ឋ អាចស្វែងយល់ពីទ្រឹស្តីនៃការបើកបរ និងដើម្បីត្រៀមប្រឡងយកបណ្ណបើកបរ៕

មតិយោបល់