ព័ត៌មានជាតិ

អ្នកស្វាយរៀង! នៅថ្ងៃទី៣០ ខែកក្កដាខាងមុខនេះ នឹងមានការដាច់ភ្លើងរយៈពេល៥ម៉ោង

ស្វាយរៀង: យោងតាមសេចក្តីជូនដំណឹងអគ្គិសនីស្វាយរៀង សាខាជីភូឲ្យដឹងថា ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៧ សូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលមានអាសយដ្ឋាន នៅប៉ែកខាងលិចចាប់ពី ភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ដល់ ឃុំប្រសូតិ និង ប៉ែកខាងកើតចាប់ពី ផ្សារជីភូ ដល់ ឃុំសំរោង មេត្តាជ្រាបថា នៅការផ្គត់ផ្គង់ចរន្តអគ្គិសនីនឹងផ្អាកជាបណ្តោះអាសន្ន ដោយមូលហេតុ ក្រុមការងារធ្វើការតម្លើង Auto Recloser នៅភូមិព្រៃទប់។

អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ និងអធ្យាស្រ័យផង៕

មតិយោបល់