ក្រុមហ៊ុនបុរីពិភពថ្មី បានស្នើទៅ សាលាក្រុងភ្នំពេញ ដើម្បីពង្រីកផ្លូវលេខ ១៩៦២ ឬផ្លូវក្រាំងធ្នង់ ក្នុងកិច្ចប្រជុំមួយ ធ្វើឡើងកាលពីម្សិលមិញនេះ។
យោងតាមគេហទំព័ររបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងនេះ នឹងស្ថាបនាពង្រីកផ្លូវលេខ ១៩៦២ ឬផ្លូវក្រាំងធ្នង់ ចាប់ពីផ្លូវ ទ្រី ហេង (២០១១) ដល់វត្តឈូកវ៉ា ដោយពង្រីកទទឹង ៣ម៉ែត្រសងខាង ប្រវែង ៥០០០ម៉ែត្រ និងដាក់បណ្តាញលូផងដែរ។
លើសពីនេះទៅទៀត គម្រោងពង្រីកផ្លូវ ១៩៦២នេះ នឹងចំណាយថវិការបស់ក្រុមហ៊ុនបុរីពិភពថ្មីដោយផ្ទាល់។
យ៉ាងណាមិញ ពុំទាន់មានការបញ្ជាក់ពី ការអនុញ្ញាតឲ្យដំណើរការគម្រោងនេះ នៅឡើយទេ៕
មតិយោបល់