រាជរដ្ឋាភិបាលកម្ពុជា នឹងចំណាយថវិកាប្រមាណជា ៣០ពាន់លានរៀល ឬជាង ៧លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ម្នាក់ទទួលបាន ៥ម៉ឺនរៀល នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ នេះបើយោងតាម អនុក្រឹត្យ ធ្វើឡើងកាលពីម្សិលមិញនេះ។
រាជរដ្ឋាភិបាលកម្ពុជា នឹងឧបត្ថម្ភថវិកា ៥ម៉ឺនរៀល ក្នុងម្នាក់ៗ សម្រាប់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ពោលគឺ ដូចគ្នានឹងការឧបត្ថម្ភកាលពីពេលចូលឆ្នាំខ្មែឬកន្លងទៅដែរ។
ការផ្តល់ប្រាក់ឧបត្ថម្ភនេះ គឺផ្តល់ជូនយ៉ាងយូរបំផុតត្រឹមថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៧ ជាការផ្តល់ជូនជាក់ស្តែង មិនមែនជាការសន្យានោះទេ ហើយនេះគឺដើម្បីលើកទឹកចិត្តដល់មន្រ្តីរាជការ។
គួរជម្រាបដែរថា ការផ្លាស់ប្តូររៀបចំប្រាក់ខែគ្រូបង្រៀន និងមន្រ្តីរាជការឲ្យបានសមរម្យ គឺកំពុងឡើងមួយដំណាក់ៗហើយ ព្រោះការដោះស្រាយបញ្ហា គឺមិនងាយស្រួលនោះទេ៕
មតិយោបល់