បេសកកម្មជំនួញមួយ ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) នឹងមកធ្វើទស្សនៈកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែមីនាឆ្នាំ ២០១៨ ដើម្បីស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ វិនិយោគនិងផលិតកម្មរវាងកម្ពុជា និងហុងកុង។
បេសកកម្មនេះនឹងត្រូវដឹកនាំដោយលោក Edward Yau លេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃរដ្ឋបាលរដ្ឋបាលពិសេស នៃរដ្ឋបាលក្រុងហុងកុង និងលោកស្រី Margaret Fong នាយកប្រតិបត្តិនៃ HKTDC ។
ព្រឹត្ដិការណ៍ធុរៈដ៏អស្ចារ្យនេះ ហុងកុង នឹងក្លាយជាដៃគូររបស់លោកអ្នក ក្នុងការស្វែងរកឱកាសអាជីវកម្មថ្មី រួមជាមួយសិក្ខាសាលា អាហារថ្ងៃត្រង់ ដែលនឹងប្រារព្ធឡើងនៅសណ្ឋាគារ The Great Duke Phnom Penh hotel ចាប់ពីម៉ោង ១២:០០ នាថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៨នេះ។
សិក្ខាសាលានេះ បានសហការរៀបចំដោយ សមាគមពាណិជ្ជកម្មហុងកុងនៅកម្ពុជា Hong Kong Business Association in Cambodia (HKBAC) ដែលនឹងពិភាក្សាសំខាន់អំពី ឱកាសសហការគ្នាក្នុងការផលិត និងការវិនិយោគ មានដូចជាផ្នែកហិរញ្ញវត្ថុ ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍ និងផ្នែកច្បាប់ពាណិជ្ជកម្មសំខាន់ៗមួយចំនួនទៀត។
ក្រៅពីលោក Mr Edward Yau លោក ស្រី Ms Margaret Fong និងថ្លែងសន្ទរកថាស្វាគមន៍ ភ្ញៀវកិត្ដិយស ដែលមានឯកឧត្ដម Dr Sok Siphana ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងលោកបណ្ឌិត Jonathan Choi ប្រធានក្រុមហ៊ុន Sunwah Group និងជា ប្រធានសភាពាណិជ្ជកម្មចិន ហុងកុងនឹងចូលរួមចែករំលែកគំនិតសំខាន់ៗលើវិស័យពាណិជ្ជកម្មផងដែរ។
ទីក្រុងហុងកុង គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាតំបន់ពាណិជ្ជកម្មរវាងចិនដីគោក អាស៊ី និងពិភពលោក ហើយនៅក្នុងសិក្ខាសាលានេះ នឹងពង្រឹងបន្ថែមទៀតក្រោមគម្រោងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ។
គោលបំណងនៃបេសកកម្មពាណិជ្ជកម្មនេះ បង្កើតឡើងដើម្បីស្វែងរកឱកាសសម្រាប់ការវិនិយោគ និងកិច្ចសហប្រិតិបត្ដិការអាជីវកម្ម ក្រោមគំនិតផ្ដួចផ្ដើមនៃ គម្រោងពាណិជ្ជកម្ម ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងជាផ្លូវសម្រាប់សហមន៍ធុរៈកិច្ចនៅកម្ពុជា និងហុងកុង។
សិក្ខាសាលានេះ ក៏នឹងបង្ហាញពីឱកាសអាជីវកម្មនៅកម្ពុជា ដើម្បីទាញយកផលប្រយោជន៍នៃការវិនិយោគជាមួយហុងកុង ដើម្បីជំរុញភាពជាដៃគូក្នុងតំបន់ ជាពិសេសការវិនិយោគលើផ្នែក ហិរញ្ញវត្ថុ និងធនាគារ ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកច្បាប់។
តាមយរយៈមូលដ្ឋានគ្រឹះដ៏រឹងមាំ ដូចជាប្រព័ន្ធច្បាប់ កម្រិតរបរបង់ពន្ធទាប កម្រិតខ្ពស់នៃហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងការវិនិយោគជឿនលឿន ទាំងបណ្ដាញអ្នកអភិវឌ្ឍជាតិ និងអន្ដរជាតិ រួមជាមួយនឹងលំហូរព័ត៌មានសេរី ចំពោះទីផ្សានៃការវិនិយោគទំនិញនានា ហុងកុងបានបង្កើតជាទម្រង់នៃបណ្ដុំព័ត៌មានមូលធនចំពោះការវិនិយោគ និងហិរញ្ញវត្ថុ សម្រាប់អ្នកវិនិយោគសកល។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នាពេលថ្មីៗនេះ បានជំរុញ និងសម្របសម្រួលចំពោះការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ចំពោះសេដ្ឋកិច្ច ហុងកុង និងអាស៊ាន។
FTA នឹងចូលរួមកាត់បន្ថយកតព្វកិច្ចពន្ធគយ ដែលត្រូវបានកំណត់ដោយអាស៊ាន និងលើកកម្ពស់ការប្រកួតប្រជែងជាសកល របស់ដៃគូរសហការ នៃហុងកុង នៅក្នុងទីផ្សារសកល។
ASEAN-Hong Kong FTA សហការជាមួយ ASEAN-China FTA នឹងបង្កើតភាពជាដៃគូសេដ្ឋកិច្ចដ៏ជិតស្និទ្ធ Closer Economic Partnership Arrangement (CEPA) រវាង ហុងកុង និងចិនដីគោក នឹងពង្រីកតួនាទីរបស់ហុងកុង ជាមជ្ឈមណ្ឌលសម្រាប់ពាណិជ្ជកម្ម និងសេវាកម្មអន្ដរជាតិ។
ដោយសារកម្ពុជាជាមូលដ្ឋានផលិតកម្ម ដែលពេញនិយម សម្រាប់ឧស្សាហកម្មផលិតកម្មបេសកកម្មនេះនឹងជួយក្រុមហ៊ុនកម្ពុជា និងហុងកុងពិនិត្យមើល លទ្ធភាពនៃការសហការផលិតកម្ម និងការពង្រីកផលិតកម្មតាមរយៈការធ្វើសន្និសីទសារព័ត៌មានកិច្ចប្រជុំពាណិជ្ជកម្ម និងដំណើរទស្សនកិច្ចទៅកាន់រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស៕
មតិយោបល់