ព័ត៌មានសេដ្ឋកិច្ច

WorldBridge Homes នឹងសាងសង់លំនៅដ្ឋានតម្លៃទាប-មធ្យម មុនដំណាច់ឆ្នាំ ២០១៧

ក្រុមហ៊ុន WorldBridge Homes នឹងចាប់ផ្តើមដំណើរការសាងសង់ នៅមុនដំណាច់ឆ្នាំ ២០១៧ខាងមុខនេះ ដោយបច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការចាក់ដី និងរៀបចំការដ្ឋានសាងសង់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រុមហ៊ុន WorldBridge Homes ចេញផ្សាយនៅថ្ងៃនេះ។

ដើម្បីឲ្យ ក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធ អាចធ្វើការវាយតម្លៃជ្រើសរើសអតិថិជនគោលដៅគោរពតាម លក្ខខ័ណ្ឌ ជ្រើសរើសប្រកបដោយភាពត្រឹមត្រូវ និងច្បាស់លាស់ អតិថិជនដែលបានចុះឈ្មោះទិញលំនៅដ្ឋានរបស់ក្រុមហ៊ុន ត្រូវរៀបចំឯកសារយោងដូចរៀបរាប់ខាងក្រោម និងប្រគល់ជូនក្រុមហ៊ុនឲ្យបាន មុនថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៧៖

ទីតាំងនៃគម្រោងលំនៅដ្ឋានតម្លៃទាប-មធ្យម គឺមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីរង្វង់ក្រុងតាខ្មៅ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២១ ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់ការិយាល័យលក់ ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ទល់មុខសាលាសង្កាត់ចាក់អង្រែក្រោម) ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៧០ ៩០៥ ៣៣៣/ ០៧០ ៩០៦ ៣៣៣ / ០៧០​ ៩០៧ ៣៣៣៕

មតិយោបល់