ព័ត៌មានជាតិ

រថយន្តបែនដឹកដី១គ្រឿងបើកបត់ ខ្វះការប្រុងប្រយ័ត្នទៅគៀរថយន្តបាឡែន បណ្តាលឲ្យកំពិតអស់ទ្វារក្រោយមួយចំហៀង!

ភ្នំពេញៈ រថយន្តបែនដឹកដីម៉ាកហ៊ីយ៉ាន់ដាយធន់ធំ១គ្រឿង បានបើកទៅគៀររថន្តម៉ាកបាឡែន១គ្រឿង បណ្តាលឲ្យកំពិតអស់មួយចំហៀង រងការខូចខាតយ៉ាងដំណំ ខណៈដែលរថយន្តទាំង២គ្រឿងបើកមកទន្ទឹមគ្នា ហើយអ្នកបើកបរបើកបត់ស្តាំដោយខ្វះការប្រុងប្រយ័ត្ននៅត្រង់ចំណុចភ្លើងស្តុបនោះ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចភ្លើងស្តុបផ្លូវលេខ៣៧១ កែងនិងផ្លូវលេខ២៧១ ភូមិ៧ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចម្នាក់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តទាំង២គ្រឿង ដោយមួយគ្រឿងម៉ាក រថយន្តបែនដឹកដីធន់ធំ មួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ព៌ណស ពាក់ស្លាកលេខភ្នំពេញ3A-5911 បានបើកបរទន្ទឹមគ្នាជាមួយ និងរថយន្តម៉ាកកាម៉ារីបាឡែន ព៌ណស ពាក់ស្លាកលេខភ្នំពេញ2L-9129 មួយគ្រឿងស្របទិសគ្នា តាមបណ្តោយផ្លូវលេខ៣៧១។ លុះមកដល់ចំណុចកើតហេតុខាងលើដែលជាចំណុចភ្លើងស្តុប ក៏ស្រាប់តែបុរសម្នាក់អ្នកបើកបររថយន្តបែនដឹកដីខាងលើ បានបើកបត់ដោយខ្វះការប្រុងប្រយ័ត្ន ក៏បានទៅគៀរនិងរថយន្តម៉ាកកាម៉ារីបាឡែនដែលនៅទន្ទឹមគ្នានោះ បណ្តាលឲ្យកំពិតទ្វារខាងក្រោយអស់មួយចំហៀងរងការខូចខាតយ៉ាងដំណំតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ខណ្ឌមានជ័យ ក៏បានចុះមកធ្វើការវាស់វែង និងឲ្យរថយន្តទាំង២គ្រឿងមកចតលើចិញ្ចើមផ្លូវ ដើម្បីធ្វើការដោះស្រាយគ្នាអស់រយៈពេលជាង១ម៉ោងមិនត្រូវគ្នា ក៏សម្រេចបញ្ជូនយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕

មតិយោបល់