នៅព្រឹកនេះ ក្រសួងរ៉ែនិងថាមពល និងអគ្គិសនីកម្ពុជា បានធ្វើការសម្ពោធជាផ្លូវការ ដាក់ឲ្យដំណើរការខ្សែបណ្តាញបញ្ជូនអគ្គិសនី ភ្នំពេញ-ព្រៃវែង-ស្វាយរៀង ដើម្បីផ្គត់ផ្គង់អគ្គិសនីឲ្យបានគ្រប់គ្រាន់ ជំនួសការទិញប្រភពអគ្គិសនី ពីប្រទេសវៀតណាម។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរអគ្គិសនីកម្ពុជា ចេញផ្សាយនៅថ្ងៃនេះ។
ការដាក់ឲ្យដំណើរការខ្សែបណ្តាញនេះ នឹងផ្គត់ផ្គង់ខេត្តព្រៃវែង និងស្វាយរៀង ឲ្យមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ និងមានស្ថេរភាព ២៤ម៉ោងលើ២៤ម៉ោង គ្មានការរអាក់រអួល និងខ្វះខាតទៀតទេ។
កន្លងមកនេះ ការផ្គត់ផ្គង់អគ្គិសនីក្នុងខេត្តទាំង២នេះ តែងមានបញ្ហារអាក់រអួល និងខ្វះខាតយ៉ាងខ្លាំង ដោយសារត្រូវការនាំចូលពី ប្រទេសវៀតណាម រួចយើងបានប្រើលើសចំនួនគេឯកភាពលក់ឲ្យ។
គួរបញ្ជាក់ដែរថា ការភ្ជាប់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុលនេះ នឹងជួយសម្រួលដល់តម្លៃអគ្គិសនី ឲ្យនៅទាបជាង ការទិញចូលពីប្រទេសជិតខាងផងដែរ៕
មតិយោបល់