ព័ត៌មានសេដ្ឋកិច្ច

សម្តេចតេជោ ស្នើ ថៃ ពន្លឿនគម្រោងសាងសង់វារីអគ្គិសនីស្ទឹងមេទឹក ខេត្តកោះកុង

សម្តេចតេជោ ហ៊ុន សែន បានជម្រុញឲ្យភាគីថៃ ពន្លឿនគម្រោងនៃការសាងសង់​ វារីអគ្គិសនីមេទឹក ដែលមានទីតាំងស្ថិតក្នុងខេត្តកោះកុង ជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីបម្រើជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

គម្រោងនេះ នឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នៅពេលខាងមុខ។

ក្រៅពីនេះ​ សម្តេច ក៏បានស្នើឲ្យភាគីថៃ បន្តការនាំចូលបន្ថែមទៀត ទៅលើកសិផលខ្មែរ ទៅក្នុងប្រទេសថៃ ពោលគឺ ជម្រុញការប្រមូលទិញឲ្យបានច្រើន។

គួររម្លឹកដែរថា គម្រោងវារីអគ្គិសនីស្ទឹងមេទឹកនេះ អាចនឹងមានអានុភាពប្រមាណ ១០០មេហ្កាវ៉ាត់ នេះបើយោងតាមក្រសួងរ៉ែ និងថាមពល៕

មតិយោបល់