ព័ត៌មានជាតិ

កុំចេះតែហ៊ាន! លទ្ធផលដឹកធ្ងន់ពេក មានអីបះជើងឡើងលើអាកាស

ភ្នំពេញៈ មានការកកស្ទះចរាចរយ៉ាងយូរនៅលើកំណាត់ផ្លូវវ៉េងស្រេង ដែលបង្កឡើងដោយ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង បានដឹកដែកវែងៗ រាប់សិបដើម លើសទម្ងន់កំណត់និងធ្ងន់ខាងក្រោយពេក បណ្ដាលឲ្យបះកង់មុខដូចត្រីជាប់សន្ទូច និងធ្លាក់ដែករាយ ប៉ាយពេញផ្លូវ កាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវវ៉េងស្រេង ត្រង់ចំណុចកែងផ្លូវចូលទៅកាន់រោងចក្រដំបូលខៀវ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រពព័ត៌មានបានឲ្យដឹងថា រថយន្តដឹកដែកបង្កការកកស្ទះចរាចរ និងធ្វើឲ្យអ្នកដំណើរភ័យខ្លាចនិងក្ដៅក្រហាយនោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ3D-3804 បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ សង្ស័យជារបស់ក្រុមហ៊ុន លក់ដែកគ្រឿងសំណង់ អាយ អេស អាយ«ISI»។

តាមប្រភពដដែលបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបង្ក១គ្រឿងនោះ ដឹកដែកទម្ងន់រាប់តោនសុទ្ធតែដែកវែងៗហួសទ្រុង ផងនោះ បានបើកបរធ្វើដំណើរ តាមផ្លូវរោងចក្រដំបូលខៀវក្នុងទិសដៅពីត្បូងទៅជើង ឡើងទៅកាន់ផ្លូវវ៉េងស្រេង។ លុះពេលឡើង ដល់លើកំណាត់ផ្លូវវ៉ងស្រេងដោយសារធ្ងន់ក្រោយពេក ក៏ស្រាប់តែបះកង់មុខឡើងលើដូចគេគេចងព្យួរនៅកាត់ទទឹងផ្លូវ និងធ្លាក់ដែករាយប៉ាយពេញផ្លូវ បង្កឲ្យមានការកកស្ទះចរាចរយ៉ាងខ្លាំងតែម្ដង។ខណៈនោះមានអ្នដំណើរធ្វើចរាចរណែនណាន់តាន់តាប់ ប៉ុន្តែសំណាងល្អខ្លាំង ណាស់ដែលគ្មានអ្នកគ្រោះថ្នាក់ ហើយភ្លាមៗនោះនគរបាលបានចុះទៅកាន់ទីនោះ និងបានឲ្យតំណាងក្រុមហ៊ុនលក់ដែកនោះ យករថយន្តស្ទូចទៅស្ទូចយកដែកដែលធ្លាក់ចេញពីក្នុង រថយន្តមកលើផ្លូវចេញ ព្រកទាំងបើករថយន្តដឹកដែកនោះអែបខាង ទើបអាចសម្រួលចរាចរលែងមានការកកស្ទះ អាចឲ្យចរាចរាតាមដងផ្លូវនោះមានសភាពរលូនឡើងវិញ៕

https://youtu.be/s-9Fp3IoVcs

មតិយោបល់