សាលាបង្រៀនដីធ្លី ដំបូងបង្អស់នៅកម្ពុជា នឹងបង្ហាញវត្តមាននាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពី សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានចុះ MOU ជាផ្លូវការរួចហើយ ជាមួយសកលវិទ្យាល័យ University of Technology Malaysia (UTM) ។ នេះបើយោងតាម លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឲ្យដឹងនៅលើ គេហទំព័រហ្វេសប៊ុករបស់លោកផ្ទាល់។
លោក គីម ហ៊ាង បានឲ្យដឹងទៀតថា សាលាដីធ្លីនេះ នឹងបង្កើតឡើងដោយការចូលហ៊ុនគ្នា នៃសមាជិករបស់ CVEA ទាំង ១០២ក្រុមហ៊ុន សុទ្ធតែមានសិទ្ធចូលហ៊ុនស្មើៗគ្នា។
លោក ធ្លាប់បានឲ្យដឹងកាលពីពេលថ្មីៗនេះដែរថា ការបើកសាលាដីធ្លីនេះ គឺដើម្បីបង្រៀនកូនខ្មែរ ឲ្យស្គាល់ពីការរកស៊ីដីធ្លី ក្លាយជាបណ្តុំធនធានមនុស្ស ដែលអាចជួយ កម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត។
គួរជម្រាបដែរថា សកលវិទ្យាល័យ UTM មានអាយុកាលជាង ១០០ឆ្នាំហើយ នឹងមានបទពិសោធន៍ខាងអចលនទ្រព្យជាង ៣០ឆ្នាំផងដែរ៕
មតិយោបល់