កាលពីពេលថ្មីៗនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស គឺរក្សាបាននូវទំហំដ៏ល្អប្រសើរ ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៨០០លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៦កន្លងទៅ។
លោក បន្តឲ្យដឹងថា កម្ពុជា នាំចេញនូវ ផលិតផលប្រភេទកសិកម្ម និងវាយនភណ្ឌ ទៅកាន់ចក្រភពអង់គ្លេសនូវទឹកប្រាក់ប្រមាណ ៧៦៧លានដុល្លារអាមេរិក ខណៈ កម្ពុជា នាំចូលមកវិញនូវ ផលិតផលអេឡិចត្រូនិក និងមុខទំនិញផ្សេងទៀត ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៥លានដុល្លារអាមេរិក។
ជាចុងក្រោយ លោក បញ្ជាក់ថា វត្តមានរបស់រថយន្តប្រណិតថ្មី នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាសក្ខីភាពនៃការអភិវឌ្ឍន៍របស់កម្ពុជា និងការជឿទុកចិត្តរបស់វិនិយោគិន និងពាណិជ្ជករនៅលើ ស្ថេរភាពសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា៕
មតិយោបល់