ព័ត៌មានសេដ្ឋកិច្ច

Audi Cambodia នាំយករថយន្ដ Audi Q5 មកដល់ទីផ្សារកម្ពុជា ជាផ្លូវការ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្ត Audi បាននាំយកនូវ ម៉ូឌែលរថយន្ដស៊េរីថ្មីរបស់ខ្លួន គឺ Audi Q5 ស៊េរីថ្មី ជាប្រភេទរថយន្ដបែបស្ព័រ ទំនើបទាន់សម័យ មកដាក់លក់ជាផ្លូវការ នៅកម្ពុជាហើយ។

លោក Antoine Jeanson នាយកផ្នែកប្រតិបត្តិការ Audi Cambodia បានមានប្រសាសន៍ថា «ត្រឹមតែរយៈពេល បីខែ បន្ទាប់ពីការដាក់លក់ជាផ្លូវការនៅទូទាំងពិភពលោក រថយន្ត Audi Q5 ស៊េរីថ្មីនេះ ក៏មានវត្តមាននៅក្នុងប្រទេសកម្ពុជាដែរ ដើម្បីពន្លឿនដំណើរការជោគជ័យ quattro Audi
នៅទីនេះ។»

រថយន្ត Audi Q5 ជារថយន្តប្រភេទ SUV ដែលទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមានពហុមុខងារ និងមានការរចនាផ្ទៃខាងក្នុងដ៏ស្រស់ស្អាត ជាមួយនឹងកម្មវិធីកំណត់ប្រកបដោយបច្ចេកវិទ្យាខ្ពស់។

លោក Rupert Stadler ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន AUDI AG បានថ្លែងថា រថយន្ត Audi Q5 ស៊េរីដំបូង ជាប្រភេទរថយន្ដដែលលក់ដាច់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំនៅក្នុងពិភពលោក។

ក្រុមហ៊ុន Audi ផ្តល់ជូននូវការរចនាពណ៌ខាងក្នុងរថយន្ដ Q5 ស៊េរីថ្មីខុសៗគ្នាចំនួន ១៤ពណ៌។ លើសពីនេះទៀត រថយន្ដ Audi Q5 ស៊េរីថ្មីនេះ ដែលមកកាន់ទីផ្សារប្រទេសកម្ពុជា មានចំនួនពីប្រភេទ គីប្រភេទស្ព័រ និង Design។

​គួរជម្រាបដែរថា Audi Q5 នឹង​ផ្ដល់ជូនការធានា​រយៈពេល​ពីរឆ្នាំ​ដោយ​មិន​កំណត់​រយៈចម្ងាយបើកបរ ហើយតម្លៃលក់​​របស់ Q5 2.0 TFSI Quattro ស៊េរីថ្មីនេះគឺ មាន​តម្លៃចាប់ពីជិត ៩ម៉ឺនដុល្លារឡើងទៅ៕

មតិយោបល់