ព័ត៌មានជាតិ

ប្រជាការពារម្នាក់ស្រវឹងស្រាជោគជាំទៅដេកលើផ្លូវរថភ្លើង ត្រូវរថភ្លើងកិនដាច់ជើងទាំង២

ភ្នំពេញៈ មានករណីរថភ្លើងកិនមនុស្សម្នាក់ បណ្តាលឲ្យដាច់ជើងទាំងសងខាងយ៉ាងរន្ធត់បំផុត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរប្រជាការពារ ទីលំនៅភូមិប្រទះឡាង សង្កាត់ប្រឡះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ បានផឹកស៊ីស្រវឹងតាំងពីថ្ងៃ រួចទៅអង្គុយលេងនៅលើផ្លូវរថភ្លើង ក៏បានដេកលង់លក់ រួចក៏ត្រូវរថភ្លើងកិនដាច់ជើងតែម្តង។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋបាននាំគ្នាជួយសង្រ្គោះ ដោយដឹងយកទៅមន្ទីរពេទ្យព្រះកុសមៈ៕

https://youtu.be/EBM7Pqyvf8I

មតិយោបល់