សកម្មភាពសច្ចៈធម៌ ក្រុមមគ្គុទេសក៍ – ឆ្មាំអង្គរ ច្របាច់បេះដូងភ្ញៀវទេសចរបរទេស ឱ្យរំភើបហួស

សៀមរាប: វិស័យទេសចរណ៍ ជាវិស័យសេដ្ឋកិច្ច ដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍន៏ តាមរយៈការផ្តល់ នូវចំណូលចូលជាតិ និងបង្កើនឱកាសការងារ យ៉ាងច្រើន ដល់ប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេសកម្ពុជា ពិសេសផ្នែកមគ្គុទេសក៍ និង ឆ្មាំ នៃអជ្ញារធម៌អប្សរា នេះតែម្តង។ ប៉ុន្តែអ្វីញ៉ាំងឱ្យប្រជាប្រិយភាពទេសចរ លើទឹកដី នៃតំបន់ប្រាសាទអង្គរវត្ត មិនចេះរីងស្ងួត ខណៈកំពុងទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅ និងសុខសុវត្ថិភាព អំពីសំណាក់ក្រុមការងារសកម្ម មគ្គុទេសក៍-ឆ្មាំអង្គរ ធ្វើឱ្យភ្ញៀវទេសចរបរទេស រំភើបចិត្តជាមួយសច្ចៈភាព ក្នុងនាមមោទនភាពកូនខ្មែរ លើឆាកអន្តរជាតិ គួរឱ្យកោតសរសើរ។

សង្កេតឃើញថា មានការបង្ហោះ ចែកចាយយ៉ាងផុលផុស នូវរូបថតសកម្មភាពសច្ចៈធម៌ ក្រុមមគ្គុទេសក៍-ឆ្មាំអង្គរ ពាសពេញបណ្តាញសង្គម ហ្វេសប៊ុក ស្តែងឱ្យឃើញ អំពីភាពស្មោះត្រង់របស់ក្រុមការងារផ្នែកមគ្គុទេសក៍ ក៏ដូចជាចំណាត់ការរបស់ក្រុមការងារផ្នែងឆ្មាំអង្គរ បាន និងកំពុងបំពេញការងារវិជ្ជាជីវៈ បច្ចកទេសជំនាញ ដើម្បីរក្សាសុខសុវត្ថិភាពភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលខិតខំស្វះស្វែងរករបស់របរ សម្ភារៈ និងទ្រព្យសម្បត្តិ ដោយយកមកប្រគល់ជូនភ្ញៀវវិញ ទាំងមិនរំពឹងការតបស្នងឡើយ។

ម្ល៉ោះហើយ យើងអាចនិយាយបានថា សច្ចៈភាពរបស់ក្រុមមគ្គុទេសក៍-ឆ្មាំអង្គរ នៃអជ្ញារធម៌អប្សរា ទាំងអស់នេះ ជាកត្តាលិកសំខាន់ ក្នុងការជួយកៀងគរប្រភពចំណូល ពីភ្ញៀវជាតិ-អន្តរជាតិ ដល់វិស័យទេសចរណ៍ ផ្តល់កំណើនេសដ្ឋកិច្ចជូនជាតិកម្ពុជា ដែលជាការពិត ដើម្បីការអភិវឌ្ឍន៍វិស័យទេសចរណ៍មួយ ប្រកបដោយគុណភាព និន្តរភាព មានកត្តាគន្លិះយុទ្ឋសាស្ត្រមូលដ្ឋាន ជាច្រើន ដោយក្នុងនោះកត្តាធនធានមនុស្ស ពិសេសផ្នែកជំនាញវិជ្ជាជីវៈ បច្ចេកទេសទេសចរណ៍ ជាកត្តាកំនត់ ដ៏ចម្បងមួយ។ យោងតាមរបាយការណ៍ នៃក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ បានបង្ហាញថា វិស័យទេសចរណ៍កម្ពុជា បានផ្តល់ឱកាសការងារប្រមាណ ៦២ម៉ឺននាក់ ស្មើ១៣% នៃការងារសរុបក្នុងប្រទេស រួមចំណែកប្រមាណ១៣% នៃ GDP សរុប។

គួរបញ្ចាក់ថា គេមិនអាចនិយាយពីគុណភាព សេវាកម្មទេសចរណ៍ បានទេ នៅពេលដែលគេមិនបានគិតគូរ ដល់ការបណ្តុះបណ្តាលធនធានមនុស្ស ពិសេសផ្នែកជំនាញវិជ្ចាជីវះទេសចរណ៍នោះ។ ជាក់ស្តែង សច្ចៈភាពរបស់ក្រុមមគ្គុទេសក៍-ឆ្មាំអង្គរ ទាំងឡាយធ្វើឱ្យភ្ញៀវទេសចរជាតិ ពិសេសអន្តរជាតិ បាន និងកំពុងចែកចាយ បង្ហោះតាមហ្វេសប៊ុក កោតសរសើរ មិនដាច់ពីមាត់ ផងដែរ៕

13307340_1039121319470041_3632724120252805855_n13312756_1039120312803475_3546611207467505340_n13315537_1039120212803485_4456410406855029660_n13315677_1039120889470084_9087829926187016509_n13321638_1039120382803468_4248490746217189751_n13321684_1039121009470072_4826485251646792274_n13332858_1039120266136813_8483021753284467392_n13339452_1039120596136780_5840586925961015547_n13344639_1039120232803483_9083689153323790125_n13346420_1039120772803429_5688422149937714733_n13346431_1039121162803390_6070817325314043654_n13346506_1039120696136770_3646493461543066752_n13346622_1039120489470124_2948274169450507503_n13315410_1039121432803363_2936732771564054698_n

មតិយោបល់