ព័ត៌មានជាតិ

អាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ បើកកិច្ចប្រជុំលើកទី១ ប្រចាំឆ្នាំ២០១៦

ខេត្តព្រះសីហនុៈ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង និងជំងឺអេដស៍ បានបើកកិច្ចប្រជុំលើកទី១ ប្រចាំមឆ្នាំ២០១៦នៅសណ្ឋាការអូឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ និងជំងឹអេដស៍ (អ.ជ.ប.ជ.អ) លោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។

កិច្ចប្រជុំមានការចូលរួមពីប្រធានគណៈកម្មាធិការប្រយុទ្ធ និងជំងឺអេដស៍ រដ្ឋលេខាធិការដ្ឋាន កាកបាទក្រហមរាជធានីខេត្ត ប្រធានលេខាធិការដ្ឋានប្រយុទ្ធ និងជំងឺអេដស៍ក្រសួង។

លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ និងជំងឹអេដស៍ (អ.ជ.ប.ជ.អ) មានប្រសាសន៍បើកអង្គប្រជុំថា យោងតាមផែនការណ៍សកម្មភាពប្រចាំឆ្នាំ២០១៦ ៦ខែម្តង ដើម្បីពិនិត្យរួមគ្នានូវវឌ្ឍនភាព ប្រសិទ្ធិភាពនៃការឆ្លើយតបទៅ និងការប្រយុទ្ធប្រឆាំង និងជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា និងដើម្បីពិភាក្សាលើចំណុចខ្វះខាតមួយចំនួន ដែលត្រូវការនូវដំណោះស្រាយតាមរយះការចូលរួមរបស់យើងទាំងអស់គ្នាដោយត្រួតពិនិត្យ និងពិភាក្សារួមគ្នាផងដែរ ពីគម្រោងផែនការសកម្មភាពគន្លឹះ៦ខែដើមឆ្នាំ២០១៦ និងឈានទៅការអនុវត្តរយៈពេល៦ខែចុងឆ្នាំ២០១៦។

លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឹអេដស៍ (អ.ជ.ប.ជ.អ) បន្តថា រាជរដ្ឋាមភិបាលកម្ពុជា បានបេជ្ញាចិត្តក្នុងការលប់បំបាត់ជំងឺអេដស៍ ដោយបានកំណត់យ៉ាងច្បាស់លាស់នូវគោលដៅ៣ “គ្មានការឆ្លងជំងឺអេដស៍ថ្មី គ្មានការរើសអើងលើអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៌ និងគ្មានការស្លាប់ដោយសារជំងឺអេដស៍នៅត្រឹមឆ្នាំ២០២៥” និងគោលដៅ៩០-៩០-៩០ នៅឆ្នាំ២០២០ និងគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ខាងមុខ ។ កម្ពុជាមានក្តីសង្ឃឹម ឆ្ពោះទៅរកកាលប់បំបាត់ជំងឺអេដស៍២០២៥ មានកត្តាចាំបាច់ មានប្រសិទ្ធិភាពខ្ពស់រួចមកហើយ គឺការបេជ្ញាចិត្តគាំទ្រគោលនយោបាយដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនិងកត្តាគ្រប់គ្រាន់មួយចំនួន គឺចិរភាពនៃការចូលរួម ដើម្បីឆ្លើយតបទូលំទូលាយ និងពហុវិស័យទៅនិងមេរោគអេដស៍ ជំងឺអេដស៍គ្រប់ស្ថាបន័ជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល វិស័យឯកជន បណ្តាអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ។ល។

លោកទេសរដ្ឋមន្ត្រី អៀង មូលី បន្តថា កម្ពុជាកំពុងប្រឈម និងបញ្ហាធនធានតែទាមទារនូវការកសាងសមត្ថភាពពេញលេញ ពីយុទ្ធសាស្ត្រវិទ្យាសាស្ត្រថ្មីៗក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ។ ធនធានសម្ភារៈបរិក្ខាក្នុងការប្រើប្រាស់បច្ចេកវិទ្យាអ៊ឺនធឺណែត និងធនធានថវិកាដែលជាបញ្ហាប្រឈមខ្ពស់ជាងគេ សម្រាប់យកមកប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំង និងជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា ថ្វីត្បិតជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះជាបន្តបន្ទាប់ក៏ដោយ ទាមទារឲ្យយើងទាំងអស់គ្នាប្រើគ្រប់វិធានការបង្ការ ទប់ស្កាត់មេរោគអេដស៍ និងជំងឺអេដស៍បន្តទៀតឲ្យមានប្រសិទ្ធភាព ។

លោកទេសរដ្ឋមន្ត្រីបន្តទៀតថា យើងសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដែលយើងទទួលបានពីកិច្ចប្រជុំ ពិតជាមានសារសំខាន់ណាស់ដែលផ្តល់ទៅដល់ក្រុមការងារបច្ចេកទេស អាចយ ទៅប្រើប្រាស់ក្នុងយន្តការអនុវត្តឆ្លើយមតបទៅ និងការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា ៦ខែចុងក្រោយឲសម្រេចបានសមស្របទៅ និងការអនុវត្តដែលបានផ្តល់ពីអង្គប្រជុំនាពេលនេះ ហើយអ្វីដែលយើងកំពុងសម្រេចបានអ្វីខ្លះ តើយើងនៅមានចំណុចខ្វះខាតដែលត្រូវកែលម្អ និងបង្ហាញពីគម្រោងផែនការសកម្មភាពជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍រយៈពេល៦ខែចុងឆ្នាំ២០១៦ និងការពិភាក្សាចែករំលែកនូវចំណេះដឹងថ្មី និងមេរៀនបទពិសោធន៍ ចែករំលែកយកទៅអនុវត្តឲ្យមានប្រសិទ្ធិភាព និងតម្លាភាពក្នុងការអនុវត្ត៕

photo_2016-06-02_13-40-19photo_2016-06-02_13-40-21photo_2016-06-02_13-40-24photo_2016-06-02_13-40-26photo_2016-06-02_13-40-30photo_2016-06-02_13-40-32photo_2016-06-02_13-40-35

មតិយោបល់