ព័ត៌មានសេដ្ឋកិច្ច

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD ធើ្វការបរិច្ចាគថវិកាចំនួន 36,000,000រៀល ដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ: ក្រុមហ៊ុន LION CORPORATION (THAILAND) LTD ​ដែល​ជា​​ក្រុមហ៊ុនមួយ​ ផលិត​ហ្វូម​ដុស​ខ្លួន​ “ស៊ូគូប៊ូស៊ុ” និង ផលិតផល​កុមារ “កូដូម៉ុ” បាន​បង្កើតយុទ្ធនាការសប្បុរសធម៌មួយ ដែល​​​​មាន​ឈ្មោះថា 3L ។​​​

យុទ្ធនាការ 3L បាន​​បង្កើត​ឡើង​ក្រោមទស្សនទាន (Love.Live.Laugh) គឺ​ការ​ផ្តល់​ក្តី​ស្រឡាញ់ ផ្តល់​ការ​ជួយ​លើកកម្ពស់ជីវិតរស់នៅ​ និង​ផ្តល់​ភាព​រីក​រាយ​​ ដល់​កុមារកម្ពុជា។ កាល​ពី​ថ្ងៃ​ទី 2 មិថុនា 2016 កន្លង​ទៅ​នេះ ក្រុមហ៊ុន​ LION បាន​បរិច្ចាគ​​ថវិកា​ចំនួន 36,000,000រៀល ដល់​មន្ទីរ​ពេទ្យ​កុមារ​ គន្ធបុប្ផា ដើម្បី​រួម​ចំណែក ​ក្នុង​ការ​ព្យាបាល​ជំងឺ​ ដល់​កុមារ​កម្ពុជា​ ដោយ​ឥត​គិត​ថ្លៃ។

ការ​បរិច្ចាគ​​នេះ​ ត្រូវ​បានរួម​សហការ​គ្នា​ តាមរយ:​​ អ្នកគាំទ្រទំព័រ​ហ្វេសប៊ុក​របស់ “ស៊ូគូប៊ូស៊ុ” និង​​ “កូដូម៉ុ” ដោយការ​ដែលការបាន​​បង្កើត​ហ្គេម ​​ឱ្យអ្នក​គាំទ្រ​របស់​ខ្លួន ​ចូលរួម​​លេង​​នៅ​លើ​ហ្វេសប៊ុក​ និងបន្តរ tag មិត្តភ័ក្ត​ ដើម្បី​បង្កើន​ថវិកា​ ជួយ​ដល់​មន្ទីរ​ពេទ្យ​ ពោល​ គឺ​នៅ​ពេលដែល​​អ្នក​លេង​ហ្គេម​ tag មិត្ត​ភ័ក្ត​របស់​ខ្លួន​កាន់​តែ​ច្រើន ​ក្រុមហ៊ុន ​ក៏​បន្ថែម​​ថវិកា ​​សម្រាប់​បរិច្ចាគ​​កាន់​តែ​ច្រើន​ដូច​គ្នា។

ជា​ការ​កត់​សម្គាល់ ​យើង​សង្កេត​ឃើញ​ថា​ “ស៊ូគូប៊ូស៊ុ” និង​ “កូដូម៉ុ”​ ​រីក​រាយ​ក្រៃ​លែង ​ដែល​បាន​រួម​ចំណែក​មួយ​ផ្នែក ​ជួយ​លើក​កម្ពស់ និងជំរុញ​ការ​រស់​នៅ​របស់កុមារ​កម្ពុជា ឱ្យមានភាពល្អប្រសើរជាងមុន៕​

IMG_1178IMG_1438

មតិយោបល់