ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០១៧នេះ សំណង់ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ពី សមត្ថកិច្ចថ្នាក់ក្រោមជាតិនិងថ្នាក់រាជធានីខេត្ត មានចំនួន ១៥២៣គម្រោង ដែលមានតម្លៃប៉ាន់ស្មាន ៤.៩ពាន់លានដុល្លារអាមេរិក មានផ្ទៃក្រឡាសំណង់ ៧.២លានម៉ែត្រការ៉េ។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
បើធៀបនឹងទុនវិនិយោគ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន គឺមានកើនឡើង ២៧ភាគរយ ពោលគឺ កើនពី ១១៨៣គម្រោង មានតម្លៃប៉ាន់ស្មាន ៣.៨ពាន់លានដុល្លារអាមេរិក មានផ្ទៃក្រឡាសំណង់ ១០លានម៉ែត្រការ៉េ។
ក្នុងឆមាសទី ១ ឆ្នាំ ២០១៧ដដែលនេះ មានទីក្រុងរណបបុរីលំនៅដ្ឋានសរុបចំនួន ១៤ទីតាំង មានអគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅ មានចំនួន ៤៣អគារ។
គួរជម្រាបដែរថា ចាប់ពីឆ្នាំ ២០០០ ដល់ ឆមាសទី ១ ឆ្នាំ ២០១៧ ការបោះទុនវិនិយោគវិស័យឯកជនមកពីបរទេស មានចំនួន ១៨ប្រទេស ចំនួន ៣០៩គម្រោង មានតម្លៃប៉ាន់ស្មាន ៤.៦ពាន់លានដុល្លារអាមេរិក លើផ្ទៃក្រឡាសំណង់ ១៣លានម៉ែត្រការ៉េ៕
មតិយោបល់