រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ឲ្យបានជ្រាបជាថ្មីថា ផាវ ដែលមានរូបរាងដូចគ្រាប់បែកពិត ជាវត្ថុដែលត្រូវបានច្បាប់ហាមឃាត់។
ដើម្បីរក្សាបាននូវ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសកុំឲ្យជនឆ្លៀតឱកាស ប្រើប្រាស់គ្រឿងផ្ទុះ ដែលមានលក្ខណៈដូចផាវ បង្កចលាចល និងអសន្តិសុខ ក្នុងរាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ សូមពាណិជ្ជករ ផ្អាកការនាំចូលជាបន្ទាន់ សូមអាជីវករផ្អាកលក់ផាវ ដែលមានរូបរាងដូច គ្រាប់បែកនេះជាបន្ទាន់។
គណៈកម្មការផ្សារទាំងអស់ និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការប្រមូលផាវ ដែលមានរូបរាងដូចខាងលើ យកមករក្សាទុក នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
មតិយោបល់