កាលពីម្សិលមិញនេះ ប្រទេសកម្ពុជា និងប្រទេសចិន ប្រកាសបើកជើងហោះហើរ Charter Flight តភ្ជាប់រវាង ក្រុងគុយយ៉ាង និងក្រុងសៀមរាប។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងទេសចរណ៍។
ការតភ្ជាប់ជើងហោះហើរ Charter Flight នេះរៀបចំឡើងក្រោមកិច្ចសហការរវាង ក្រុមហ៊ុន Khmer First Investment Holding Group ក្រុមហ៊ុន Meijia Global Travel Services និងក្រុមហ៊ុន Gui Zhou International Travel។
សម្រាប់ជើងហោះហើរដំបូង Charter Flight របស់ អាកាសចរ Angkor Sky គ្រោងនឹងធ្វើឡើងនៅចុងខែកញ្ញា ឆ្នាំ ២០១៧នេះ។
គួរជម្រាបដែរថា ជើងហោះហើរ Charter Flight គ្រោងនឹងធ្វើប្រតិបត្តិការនៅ ថ្ងៃច័ន្ទ ពុធ សុក្រ ដែលរំពឹងនាំយកភ្ញៀវទេសចរចិនពីខេត្ត គុយចូវ មក កម្ពុជា បានប្រមាណជា ៣ម៉ឺននាក់បន្ថែមទៀត។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជា ទទួលបានទេសចរអន្តរជាតិជាង ២.៦៦លាននាក់ ក្នុងកំណើន ១២.៨% ក្នុងនោះទេសចរចិនមានចំនួនប្រមាណ ៥៣ម៉ឺននាក់ ក្នុងកំណើន ៣៩.៩% ឈរលំដាប់ទី ១ នៃទីផ្សារសំខាន់ៗទាំង ១០៕
មតិយោបល់