ព័ត៌មានសេដ្ឋកិច្ច

Emirates ដាក់ដំណើរការយន្តហោះធំបំផុត A380 ទី ១០០ របស់ខ្លួន

ដើម្បីអបអរសាទរយន្តហោះ A380 ទី១០០ របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹត ដែលជាប្រតិបត្តិករនៃ យន្តហោះប្រភេទ A380 ធំបំផុតនៅក្នុងពិភពលោក នឹងផ្តល់ជូនតម្លៃដ៏ពិសេសលើសំបុត្រថ្នាក់អាជីវកម្ម និង ថ្នាក់ សន្សំសំចៃដល់អ្នកដំណើរហោះហើរពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងឌូបៃ ឬទិសដៅផ្សេងទៀត។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates។

អ៊ែមមឺរឹត នាំយកមកនូវយន្តហោះ A380 ដែលជាយន្តហោះដឹកអ្នកដំណើរធំបំផុតនៅលើពិភពលោក ធ្វើជាជើងហោះហើររបស់ខ្លួន កាលពីប្រាំបួនឆ្នាំកន្លងទៅ។

រាល់អ្នកដំណើរដែលធ្វើការកក់សំបុត្រទៅមកពី ទីក្រុងភ្នំពេញ ឆ្ពោះទីកាន់ ទីក្រុងយ៉ាំងហ្គូន ទីក្រុងឌូបៃ និងទិសដៅនានាផ្សេងទៀត ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៧ លោកអ្នកនឹងរីករាយជាមួយការផ្តល់ជូន ពិសេស លើសំបុត្រថ្នាក់អាជីវកម្ម និង សន្សំសំចៃ។

តម្លៃសំបុត្រទៅមក​ពីរវាង ទីក្រុងភ្នំពេញ និងទីក្រុងយំុាងហ្គូន ចាប់ពី ២៣៥​ ដុល្លារ សម្រាប់ថ្នាក់សន្សំសំចៃ និងចាប់ពី ៧៥០ដុល្លារ សម្រាប់ថ្នាក់អាជីវកម្ម។ តម្លៃសំបុត្រឆ្ពោះទៅកាន់ទីក្រុងឌូបៃ ចាប់ពី ៥២១ដុល្លារ សម្រាប់ថ្នាក់សន្សំសំចៃ និង ១៦៤០ដុល្លារ សម្រាប់ថ្នាក់អាជីវកម្ម។ តម្លៃសំបុត្រឆ្ពោះទៅកាន់ទ្វីបអឺរ៉ុបចាប់ពី ៦៤៤ដុល្លារសម្រាប់ថ្នាក់សន្សំសំចៃ និង ២១៨៩ដុល្លារ សម្រាប់ថ្នាក់អាជីវកម្ម។ តម្លៃសំបុត្រឆ្ពោះទៅកាន់សហរដ្ឋអាមេរិកចាប់ពី ៩០៦ ដុល្លារ សម្រាប់ថ្នាក់សន្សំសំចៃ និង ៣៥៥៥ ដុល្លារ សម្រាប់ប្រភេទអាជីវកម្ម។​​

សុពលភាពនៃតម្លៃសំបុត្រសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៧ ដល់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៨។

តម្លៃសំបុត្រផ្សេងៗទៀតរួមមាន

ទិសដៅពីទីក្រុងភ្នំពេញតម្លៃទៅមកថ្នាក់សន្សំសំចៃ

គិតជាដុល្លារ (USD)

តម្លៃទៅមកថ្នាក់អាជីវកម្ម

គិតជាដុល្លារ (USD)

ទីក្រុងប៉ារីស(PAR)6442305
ទីក្រុង​ឡុង​ដ៍London(LON)7232406
ទីក្រុងប្រ៊ុចសែល(BRU)7492189
ទីក្រុងហ្វ្រែងហ្វើត(FRA)7522249
ទីក្រុងអាមស្ទើដាម(AMS)8072537
ទីក្រុងហ្ស៊ូរិកZurich(ZRH)8183115
ទីក្រុងញូវយ៉ក(NYC)9063555
ទីក្រុងបុស្តុនBoston(BOS)9513687

អ្នកដំណើរមកពីប្រទេសកម្ពុជា អាចទទួលយកនូវបទពិសោធន៍របស់យន្តហោះ A380 នៅគ្រប់ទិសដៅពី ទីក្រុងឌូបៃ។

តាំងទីជាមជ្ឍមណ្ឌលរបស់ អ៊ែមមឺរឹត ទីក្រុងឌូបៃធ្វើការផ្សាភ្ជាប់អ្នកដំណើរពីប្រទេសកម្ពុជា ទៅកាន់បណ្តាញជាច្រើនទូទាំងពិភពលោក ដែលមានជាង ១៥០ទិសដៅ ទូទាំងទ្វីបចំនួន ៦។

គួរជម្រាបដែរថា ជើងហោះហើរប្រចាំថ្ងៃរបស់ អ៊ែមមឺរឹត ពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងឌូបៃ ផ្តល់ជូននូវកៅអីដែលអាចទម្រេតជាច្រើន ព្រមជាមួយការផ្តល់ជូននូវបន្ទុកទំនិញចំនួន ៤០ គីឡូក្រាម សម្រាប់អ្នកដំណើរថ្នាក់អាជីវកម្ម និង រហូតដល់៣៥ គីឡូក្រាម សម្រាប់អ្នកដំណើរថ្នាក់សន្សំសំចៃ៕

មតិយោបល់