ព័ត៌មានសេដ្ឋកិច្ច

ការប្រកាស និងបង់ពន្ធ-អាករ សម្រាប់ខែសីហា ពន្យារដល់ថ្ងៃទី ២៦ ខែកញ្ញា

អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារកាលបរិច្ឆេទកំណត់ ឲ្យដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ-អាករគ្រប់ប្រភេទ សម្រាប់ខែសីហា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី ២៦ ខែកញ្ញាខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការពន្យារពេលនេះ គឺដោយសារ កាលបរិច្ឆេទផុតកំណត់ ត្រូវចំថ្ងៃប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។

ដូចនេះ ទើបអគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេល ដើម្បីឲ្យអ្នកជាប់ពន្ធមានពេលវេលាគ្រប់គ្រាន់ សម្រាប់រៀបចំលិខិតប្រកាសបង់ពន្ធប្រចាំខែ។

យ៉ាងណាមិញ សម្រាប់ខែបន្តបន្ទាប់ត្រូវអនុវត្តជាធម្មតា។

មតិយោបល់