ដើម្បីទទួលបានភាពសប្បាយរីករាយមិនចាំបាច់មានមនុស្សពីរនាក់នោះទេ សូម្បីតែម្នាក់ឯងក៏អាចទទួលបានអារម្មណ៍មានក្តីសុខដល់ចំណុចកំពូលដែរ។ នោះគឺអាស្រ័យទៅលើការប្រើប្រាស់ឧបករណ៍ជំនួយផ្លូវភេទ ដែលមនុស្សភាគច្រើនតែងតែយល់ថា វាទើបតែកើតមានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ ក៏ប៉ុន្តែការយល់ឃើញនេះហាក់ដូចជាខុសទាំងស្រុង។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ឧបករណ៍ជំនួយផ្លូវភេទ មានតាំងពីសម័យបុរាណមកម្ល៉េះ គឺប្រហែលជា 28,000 ឆ្នាំមុន ដែលត្រូវបានប្រើប្រាស់ដោយស្ត្រីជនជាតិក្រិច។
តើឧបករណ៍ជំនួយផ្លូវភេទសម័យបុរាណផលិតពីអ្វី?
ស្ត្រីសម័យមុនចូលចិត្តធ្វើការពិសាធន៍ជាមួយឧបករណ៍ផ្លូវភេទ ខុសៗគ្នាទាំងពីយូរលង់ណាស់មកហើយ ប៉ុន្តែឧបករណ៍ដែលពេញនិយមខ្លាំងបំផុត គឺផលិតចេញពីថ្ម។
តើឧបករណ៍ជំនួយផ្លូវភេទមានទំហំប៉ុន្មា?
ថ្មដែលគេផលិតដើម្បីបំពេញតម្រូវការផ្លូវភេទនេះ មានប្រវែង ៨អ៊ីញ និងមានទំហំទទឹង ៣សង់ទីម៉ែត្រ។ ជាក់ស្តែងវាត្រូវបានគេរកឃើញកាលពីឆ្នាំ ២០០៥ ដោយអ្នកបុរាណវិទូ។
តើថ្មនេះត្រូវបានគេរកឃើញនៅឯណា?
ថ្មបំរើផ្លូវភេទមនុស្សស្រីនេះ ត្រូវបានកប់នៅក្នុងរូងភ្នំ Swabian Jura ក្នុងប្រភេទអាល្លឺម៉ង ហើយវាគឺជានិមិត្តរូបតំណាងឲ្យប្រដាប់បន្តពូជរបស់បុរស។ ប្រវត្តិវិទូបានបង្ហាញថា នេះគឺជាបំណែកបុរាណវិទ្យាដ៏មានតម្លៃមួយទៀតនៃឧបករណ៍បំរើផ្លូវភេទបុរាណ នៅក្នុងពិភពលោក៕
មតិយោបល់