ព័ត៌មានជាតិ

៣នាក់ជាប់ខ្នោះដោយប្រើហិង្សាដើម្បីដោះស្រាយ

ខេត្តតាកែវ ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១២ អាធ្រាត កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនក្មេងទំនើង ៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ស្ថិតនៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់។ ជនសង្ស័យទាំង ៣នាក់ ខាងលើមាន

ទី១ ឈ្មោះ ឈឹម សំណូ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់
ទី២ ឈ្មោះ ឈឹម សំណាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា
ទី៣ ឈ្មោះ ញឹម សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់

អ្នកទាំងបីបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយដំបង ខ្សែក្រវាត់ ដេញវាយទៅលើជនរងគ្រោះមានគ្នា ២នាក់

ឈ្មោះ នឹម ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់
ឈ្មោះ សួន វិច្ឆិកា ភេទប្រុសអាយុ១៨ឆ្នាំ

ក្រោយពីធ្វើការឃាត់ខ្លួនសមត្ថកិច្ច ដកហូតបានម៉ូតូចំនួន ៣គ្រឿង ដែលជនសង្ស័យជីះធ្វើសកម្មភាព រីឯជនសង្ស័យត្រូវបានឃាង់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីធ្វើការសាកសួរ កសាងសំណុំតឿងតាមនិតិវិធី។

មតិយោបល់