ព័ត៌មានបច្ចេកវិទ្យា

ចង់ Restart ម៉ាស៊ីន iPhone 8/8 Plus ពេលជាប់គាំង Apple មានវិធីថ្មី!

តាមរយៈស្មាតហ្វូនស៊េរីចុងក្រោយរបស់ខ្លួនដែលមាន iPhone 8 និង​ iPhone 8 Plus ក្រុមហ៊ុន Apple បានបង្កើតនូវវិធីថ្មីសម្រាប់ការចុច Restart ដោយបង្ខំ ឬនៅពេលម៉ាស៊ីនទូរសព្ទជាប់គាំង ដែលគេនិយមហៅថាចុច Hard Reset។ សម្រាប់ម៉ូឌែលមុនរបស់វាគឺ iPhone 7 និង iPhone 7 Plus បើលោកអ្នកចង់ធ្វើដូច្នេះ ត្រូវចុចជាប់លើប៊ូតុងបិទ/បើក (Sleep/Wake) និងថយសំឡេង (Volume Down) ដំណាលគ្នាយ៉ាងយោចណាស់ក៏ ១០ វិនាទី ឬរហូតដល់អេក្រង់ទូរសព្ទរលត់ លោតចេញឡូហ្គូផ្លែប៉ោម។ ប៉ុន្តែ សម្រាប់ iPhone ស៊េរី​ថ្មីទាំងពីរម៉ូឌែល លោកអ្នកមិនអាចធ្វើដូច្នោះបានទេ។ ព្រោះក្រុមហ៊ុន Apple បានដាក់ចេញនូវមុខងារ Emergency SOS ថ្មី ពោលគឺ ដើម្បី Restart ម៉ាស៊ីនទូរសព្ទដោយបង្ខំ លោកអ្នកចាំបាច់ត្រូវធ្វើតាម ៣ ជំហានដូចខាងក្រោម៖

1- សង្កត់លើប៊ូតុងបន្ថយសំឡេង រួចដកដៃចេញវិញភ្លាម
2- សង្កត់លើប៊ូតុងដំឡើងសំឡេង រួចដកដៃចេញវិញភ្លាម
3- ទាញគន្លឹះប៊ូតុង Slide/Power ចុះក្រោម រហូតដល់ឃើញឡូហ្គូ Apple បង្ហាញឡើង។

ដោយឡែកដើម្បីពន្លត់ម៉ាស៊ីនទូរសព្ទ លោកអ្នកអាចទាញគន្លឹះប៊ូតុង Slide/Power ចុះក្រោមពីរបីវិនាទី រហូតដល់របារអូសបង្ហាញឡើង រួចអូសរបារនោះពីឆ្វេងមកស្តាំ ជាការស្រេច៕

ឡើង iOS 11 ហើយ កុំភ្លេចប្រើវិធី ៨ យ៉ាងនេះ! ពិសេស iPhone ចាស់ៗ

iOS 11 ចេញហើយ! ទាំងនេះគឺជាអ្វីដែលអ្នកគួរធ្វើមុន Update

ប្រភពព័ត៌មានៈ MacRumors

មតិយោបល់