សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងនៅព្រឹកនេះថា សម្រាប់ស្រ្តី ជាមន្រ្តីរាជការ កងទ័ព នគរបាល គ្រូបង្រៀន និងគ្រូពេទ្យ ដែលត្រូវសម្រាលកូន នឹងទទួលបានថវិកា ៨០ម៉ឺនរៀល សម្រាប់កូនមួយ, ១៦០ម៉ឺនរៀល សម្រាប់កូនភ្លោះ, និង ២លាន៤សែនរៀល សម្រាប់កូនបី។
សម្រាប់គោលនយោបាយជាតិគាំពារសង្គមថ្មីនេះ នឹងចាប់ផ្តើមចាប់ពីខែ មករា ឆ្នាំ ២០១៨ តទៅ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ នឹងរៀបចំសម្រួលឲ្យចូលជាធរមានឆាប់បំផុត។
គួររម្លឹកថា សម្រាប់ស្រ្តីកម្មការិនី ដែលត្រូវសម្រាលកូន ទោះក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ នឹងទទួលបានថវិកា ៤០ម៉ឺនរៀល សម្រាប់កូនមួយ, ៨០ម៉ឺនរៀល សម្រាប់កូនភ្លោះ, និង ១លាន២សែនរៀល សម្រាប់កូនបី បូកប្រាក់ឧបត្ថម្ភពី សម្តេចតេជោ និងសម្តេចកិត្តិបន្ថែមទៀត។
បើទោះបីជា កូននោះកើតរស់ ឬស្លាប់ គឺនៅទទួលបានថវិកាដូចគ្នា៕
មតិយោបល់