ព័ត៌មានសេដ្ឋកិច្ច

បញ្ចប់ចម្រៀងជនពិការតាមទីសាធារណៈ ផ្លាស់ទៅឡើងឆាកតន្រ្តី ៣កន្លែង

សាលារាជធានីភ្នំពេញ បានសម្រេចបញ្ចប់ការច្រៀងតាមទីសាធារណៈរបស់បងប្អូនជនពិការ និងជំនួសដោយទីតាំងចំនួន ៣គឺ រមណីយដ្ឋានវត្តភ្នំ សួនអតីតទីលានប្រជាធិបតេយ្យ និងសួនច្បារមុខវត្តបទុមវតី។ នេះបើយោងតាមការឲ្យដឹងពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។

លោក ប៉ា សុជាតិវង្ស បានជួបប្រជុំជាមួយបងប្អូនជនពិការដែលច្រៀងតាមទីសាធារណៈ និងឯកភាពគ្នាក្នុងការសម្រេចរកទីតាំងថ្មីនេះ។

លើសពីនេះទៅទៀត មន្ទីរសង្គមកិច្ច ត្រូវជួបជាមួយបងប្អូនជនពិការទាំងអស់ ដើម្បីស្វែងយល់អំពីសមត្ថភាព ចំណេះ ជំនាញ ដើម្បីមានលទ្ធភាពផ្តល់ការងារជូនពួកគាត់។

គួរបញ្ជាក់ដែរថា បងប្អូនជនពិការច្រៀងតាមទីសាធារណៈបច្ចុប្បន្នមាន ២១ក្រុម ត្រូវបែងចែកជាក្រុមប្រគុំតន្រ្តី ៥ក្រុម ដោយមានសមាជិកសរុបចំនួន ១៩៤នាក់៕

មតិយោបល់