ក្រុមហ៊ុន Devenco និងក្រុមហ៊ុន Engie Glow បានចុះអនុស្សរណៈរួមគ្នា ក្នុងការវិនិយោគលើអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ក្នុងទំហំ ៣០-៥០មេហ្គាវ៉ាត់ នៅក្នុងខេត្តកំពង់ឆ្នាំង។ នេះបើតាមការឲ្យដឹងពី ក្រសួងបរិស្ថាន។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជា ពិតជាត្រូវការថាមពលដែលមានតម្លៃថោក និងជឿទុកចិត្តបាន ដើម្បីផ្តល់ឱកាសសម្រាប់ការវិនិយោគ និងរក្សាឲ្យបាននៅសន្តិសុខថាមពល ដើម្បីរក្សាកំណើនវិនិយោគ។
អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ និងថាមពលឧស្ម័ន គឺជាជម្រើសមួយបែបទៀត ដែលមិនប៉ះពាល់បរិស្ថាន ខណៈថាមពលទាំងពីរនេះ អាចជំនួសការប្រើប្រាស់ថាមពលប្រេងឥន្ធនៈបាន។
គួររម្លឹកថា នៅក្រុងបាវិត នឹងមាន ស្ថានីយ៍ថាមពលដើរដោយពន្លឺព្រះអាទិត្យទំហំ ១០មេហ្គាវ៉ាត់ ដែលគ្រោងនឹងចំណាយទុនប្រមាណ ១២លានដុល្លារអាមេរិក ធ្វើឡើងនៅលើផ្ទៃដីជាង ១០ហិកតា ជាស្ថានីយ៍ថាមពលព្រះអាទិត្យដំបូងគេបង្អស់នៅកម្ពុជា។
យ៉ាងណាមិញ ថាមពលសូឡាផលិតបាន គឺប្រមាណ ១០មេហ្កាវ៉ាត់ ខណៈតម្រូវការប្រើប្រាស់ក្នុងខេត្តស្វាយរៀងមានរហូតដល់ ៤០មេហ្កាវ៉ាត់ ពោលគឺ ផ្គត់ផ្គង់បានប្រមាណ ១ភាគ៤ នៃតម្រូវការ៕
មតិយោបល់