សម្រាប់រយៈពេល ៩ខែ ឆ្នាំ ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករសរុបបានចំនួនប្រមាណ ១៥៤៦លានដុល្លារអាមេរិក ដែលស្មើនឹង ៩០ភាគរយនៃគោលដៅ ដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ។
បើសិនប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០១៦ ការប្រមូលចំណូលពន្ធ-អាករនេះសម្រាប់រយៈពេល ៩ខែ ឆ្នាំ ២០១៧ កើនឡើងប្រមាណ ២៩ភាគរយ គឺប្រមាណ ៣៥៥លានដុល្លារអាមេរិក។
សម្រាប់ខែកញ្ញា ឆ្នាំ ២០១៧ ចំណូលពន្ធ-អាករប្រមូលបាន មានចំនួនប្រមាណជា ១៣២លានដុល្លារអាមេរិក។
គួរបញ្ជាក់ដែរថា ត្រឹមខែកញ្ញា ឆ្នាំនេះគឺមាន ការកើនឡើងនៃចំណូលពន្ធ-អាករតាមប្រភេទពន្ធ និងសកម្មភាពអាជីវកម្មសំខាន់ៗមួយចំនួនដូចជា៖ ពន្ធលើប្រាក់ចំណូលកើនឡើង ៣៣ភាគរយ ពន្ធលើប្រាក់បៀវត្សកើនឡើង ៤.២ភាគរយ អាករលើតម្លៃបន្ថែម កើនឡើង ៤១ភាគរយ និងអាករពិសេស ១២ភាគរយ៕
មតិយោបល់