រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានអះអាងថា ភ្ញៀវទេសចរប្រមាណជា ១.៨លាននាក់ បានមកចូលរួមក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ នៅខេត្តសៀមរាប ក្នុងរយៈពេលបីថ្ងៃ។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តឆ្នំា២០១៨ ដែលធ្វើនៅខេត្តសៀមរាប ដើម្បីអបអរសាទបុណ្យចូលឆ្នំាប្រពៃណីខ្មែរក្នុងរយៈពេល៣ថ្ងៃ គឺមានភ្ញៀវទេសចរប្រមាណ ១,៨២០,០០០នាក់ កើន ១៥.១៤ភាគរយ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណជាង ១,៧៨០,០០០នាក់ កើន ១៥.១៦ភាគរយ ភ្ញៀវអន្តរជាតិចំនួន ៣៦៦៩៤នាក់ កើនឡើង១៤.២៥ភាគរយ ប្រៀបធៀបឆ្នាំ២០១៧។
ឯកឧត្តមបានបន្ដថា ភ្ញៀវទេសទាំងនេះបានផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅខេត្តសៀម រាបប្រមាណជា ១០៥លានដុល្លាអាមេរិក។
អង្គរសង្រ្កាន្ត គឺពិតជាព្រឹត្តិការណ៍វប្បធម៌អរូបិយមួយដែលត្រូវបានរៀបចំឡើងនៅលើទឹកដីបេតិកភណ្ឌរូបិយ ដែលបានឆ្លុះបញ្ចាំង និងបង្ហាញអំពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ដែលមាននៅគ្រប់ទីកន្លែងនៃទឹកដីកម្ពុជា។
ទន្ទឹមនឹងនេះ ព្រឹត្តការណ៍អង្គរសង្រ្កាន្ត ត្រូវបានអាស៊ានដាក់បញ្ចូលទៅក្នុងយុទ្ធនាការទស្សនាអាស៊ានខួបលើកទី៥០ឆ្នាំ និងត្រូវបានអាស៊ានចាត់ទុកថាជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ទាក់ទាញ និងជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពីធីបុណ្យដ៏ល្អបំផុតទាំង៥០របស់អាស៊ានដែលអាស៊ានបានជ្រើសរើស និងផ្សព្វផ្សាយ ដោយផ្អែកលើគុណតម្លៃក្នុងការលើកស្ទួយការអភិរក្ស និងការលើកតម្លៃវប្បធម៌ និងទំនៀមទម្លាប់ តាមរយៈការអប់រំ ការចូលរួម និងការកម្សាន្តរីករាយ នាឱកាសពីធីបុណ្យចូលឆ្នាំថ្មីក្នុងនាមជាមហាគ្រួសារខ្មែរជាមួយភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រកបដោយស្មារតីសាមគ្គីភាព ភារតរភាព និងសុខដុមរមនីយកម្ម។
ជាមួយគ្នានេះដែរ សម្រាប់ឆ្នំានេះក៏បានបង្ហាញខ្មុកយក្ស ក្រមាខ្មែរដែលមានវែងជាងគេ។ ចំណែកប្រជាពលរដ្ឋដែលបានទៅចូលរួមព្រឹត្តការណ៍អង្គរសង្ក្រាន្តនេះ នៅតែសុំឱ្យមានការរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ រហូតដល់កូនចៅជំនាន់ក្រោយទៀត ព្រោះព្រឹត្តិការណ៍នេះ បានបង្ហាញអំពីវប្បធម៌អរិយធម៌ខ្មែរ និងធ្វើឱ្យអន្តរជាតិបានឃើញ៕
មតិយោបល់