ព័ត៌មានសេដ្ឋកិច្ច

រោងចក្រស្បែកជើងមានសង្ឃឹម ៥០% ទទួលបានអនុគ្រោះពន្ធមុនដំណាច់ឆ្នាំពី អាមេរិក

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានចេញសេចក្តីជូនដំណឹង នៅថ្ងៃនេះ ឲ្យបានជ្រាបថា សេចក្តីព្រាងច្បាប់ស្តីពីការអនុគ្រោះពន្ធ សម្រាប់ផលិតផលស្បែកជើងរបស់អាមេរិក ត្រូវបានដាក់ទៅ ព្រឹទ្ធសភាអាមេរិកហើយ ដើម្បីសុំការអនុម័ត ដែលបន្តកម្មវិធីនេះពីមុនដំណាច់ឆ្នាំ នៅពេលវាអស់សុពលភាព។

យ៉ាងណាមិញ រោងចក្រស្បែកជើងនៅកម្ពុជា មានឱកាសតែ ៥០% ដើម្បីបន្តកម្មវិធីនេះ ព្រោះសភាអាមេរិក កំពុងផ្តោតទៅលើ សេចក្តីព្រាងច្បាប់ស្តីពីពន្ធដារ នាពេលឥឡូវនេះ។

បើសិន សេចក្តីព្រាងច្បាប់ស្តីពី ការអនុគ្រោះពន្ធលើ ផលិតផលស្បែកជើង មិនត្រូវបានអនុម័តមុនដំណាច់ឆ្នាំនោះទេ សមាគមរោងចក្រកាត់ដេរកម្ពុជា នឹងបន្តកិច្ចខិតខំប្រឹងប្រែង នៅដើមឆ្នាំ ២០១៨ខាងមុខ។

គួរបញ្ជាក់ថា ការអនុគ្រោះបច្ចុប្បន្ន ដែលអនុញ្ញាតឲ្យផលិតផលមួយចំនួន ដែលមិនមានលក្ខណៈវេទយិតពី ប្រទេសកំពុងអភិវឌ្ឍចំនួន ១២០ ចូលទៅអាមេរិក ដោយរួចពន្ធ នឹងត្រូវផុតសុពលភាពនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧នេះ៕

មតិយោបល់