ព័ត៌មានសេដ្ឋកិច្ច

Emirates ចំណាយ ១៥លានដុល្លារ ផ្សារភ្ជាប់ពិភពលោក តាមរយៈ ទីក្រុងឌូប៉ៃ

កាលពីពេលថ្មីៗនេះ Emirates បង្ហាញពីយុទ្ធនាការមួយ ដែលប្រើទឹកប្រាក់ប្រមាណ ១៥លានដុល្លារអាមេរិក ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងការធ្វើដំណើរឲ្យកាន់តែច្រើនក៏ដូចជា ផ្សព្វផ្សាយពីវិសាលភាពនៃ បណ្ដាញដៃគូដ៏ធំទូលាយ ទៅកាន់គ្រប់ទិសទៅលើពិភពលោកដោយរួមបញ្ជូលទាំង ទីក្រុងឌូប៉ៃ និងតំបន់ជុំវិញនោះ។ នេះបើយោងតាមសេចក្តីប្រកាស នៅលើគេហទំព័រផ្លូវការរបស់ ក្រុមហ៊ុន Emirates។

រៀងរាល់ថ្ងៃ Emirates ប្រតិបត្តិការហោះហើរជាង ៥០០ជើង ដែលភ្ជាប់ឌូប៉ៃ ជាមួយប្រទេសលើពិភពលោក ហើយភ្ជាប់ ប្រទេសទាំងនោះតាមរយៈទីក្រុងឌូប៉ៃ។

យុទ្ធនាការនេះ ប្រើប្រាស់បទភ្លេងដែលតាក់តែងដោយក្រុមតារារ៉ុក ជនជាតិអង់គ្លេស Queen ដែលមានចំណងជើងថា «Don’t stop me now» ហើយត្រូវបានរកឃើញក្នុងការសិក្សាវិទ្យាសាស្ត្រថា ទំនុកភ្លេងនៃបទចម្រៀងនេះ ធ្វើឲ្យអ្នកស្ដាប់មានអារម្មរណ៍សប្បាយរីករាយ ឬ «មានអារម្មណ៍ល្អ»។

លោក Boutros Boutros អនុប្រធានជាន់ខ្ពស់ផ្នែកទំនាក់ទំនងទីផ្សារ និងម៉ាកសាជីវកម្ម បានលើកឡើងថា Emirates និងឌូប៉ៃ តែងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដោយទីក្រុងឌូប៉ៃបានក្លាយជាតំបន់គោលដៅកំពូលក្នុងសកលលោក និងបានធ្វើការវិនិយោគជាបន្តបន្ទាប់ ក្នុងការនាំយក ភាពទាក់ទាញថ្មីៗ និងការគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធជូនដល់ ភ្ញៀវទេសចរណ៍អន្តរជាតិ។

គួរបញ្ជាក់ថា យុទ្ធនាការនេះ នឹងធ្វើឡើងក្នុងទីផ្សារសំខាន់ៗជុំវិញពិភពលោក ដោយចាប់ផ្ដើមពីថ្ងៃទី ១៥ ខែតុលា ដែលត្រូវបានបញ្ចេញគំនិត និងនិពន្ធសាច់រឿងដោយក្រុមហ៊ុនផ្ទាល់៕

https://www.youtube.com/watch?v=16YeCDGHZIY&feature=youtu.be

មតិយោបល់